ព័ត៌មានទាន់ហេតុការណ៍៖

ជ្រើសរើសសិក្ខាកាមជាមន្ត្រីរាជការស៊ីវិល យោធិន ឬមន្ត្រីនគរបាលជាតិ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញរយៈពេលខ្លី

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹងរបស់សាលាភូមិន្ទរដ្ឋបាលស្តីពីការជ្រើសរើសសិក្ខាកាមជាមន្ត្រីរាជការស៊ីវិល យោធិន ឬមន្ត្រីនគរបាលជាតិ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញរយៈពេលខ្លី ដែលរួមមាន៖

១. វគ្គការគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ

២. វគ្គការគ្រប់គ្រងនិងអភិវឌ្ឍស្ថាប័ន

៣. វគ្គការគ្រប់គ្រងយុទ្ធសាស្រ្ត ។ 

សាលាភូមិន្ទរដ្ឋបាល សូមជូនដំណឹងដល់មន្ត្រីរាជការទាំងអស់មេត្តាជ្រាបថា សម្រាប់ឆ្នាំ២០២៤ សាលានឹង រៀបចំជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្សាតាមប្រព័ន្ធអនឡាញ ដែលវគ្គសិក្សាមានដូចជា វគ្គ ៖

១. ការគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ (សិក្សាថ្ងៃសៅរ៍ និងអាទិត្យ រយៈពេល ១៥ម៉ោង)

២. ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន (សិក្សាថ្ងៃចន្ទ ពុធ និងសុក្រ រយៈពេល ១៥ម៉ោង)

៣ . ការគ្រប់គ្រងយុទ្ធសាស្ត្រ (សិក្សាថ្ងៃសៅរ៍ និងអាទិត្យ រយៈពេល ១៥ម៉ោង)

* មន្ត្រីរាជការដែលនឹងទទួលការបណ្តុះបណ្តាលសម្រាប់វគ្គនីមួយៗ ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖ ជាមន្ត្រីរាជការស៊ីវិល យោធិន ឬមន្ត្រីនគរបាលជាតិ ដែលបានតាំងស៊ប់រួចក្នុងក្របខណ្ឌមន្ត្រីរាជការដែលមានបំណងសិក្សាវគ្គបណ្តុះបណ្តាលខាងលើ សូមអញ្ជើញចុះឈ្មោះសិក្សាតាមប្រព័ន្ធ អនឡាញដោយចូលទៅកាន់តំណភ្ជាប់ https://lms.era.gov.kh/qrlink/3V ឬតាមរយៈ QR code ខាងក្រោម គិតចាប់ ពីថ្ងៃជូនដំណឹងនេះតទៅ។ ការទទួលចុះឈ្មោះចូលរៀននឹងធ្វើឡើងជាបន្តបន្ទាប់សម្រាប់ឆ្នាំ២០២៤ ហើយសាលានឹង ចាប់ផ្ដើមបើកថ្នាក់សិក្សាពេលចំនួនសិក្ខាកាមគ្រប់ចំនួនតាមគោលការណ៍របស់សាលា។

សិក្ខាកាមត្រូវភ្ជាប់ឯកសារចូលក្នុងប្រព័ន្ធរួមមាន៖

រូបថតទើបថតថ្មី ទំហំ៤X៦ (ផ្ទៃខាងក្រោយពណ៌ស)

អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត

លិខិតតាំងស៊ប់ក្នុងក្របខណ្ឌ ឬលិខិតតែងតាំងក្នុងមុខតំណែង។

បញ្ជាក់៖

ក. ការទទួលបានសិទ្ធិចូលសិក្សា ៖ បន្ទាប់ពីពិនិត្យត្រឹមត្រូវលើលក្ខខណ្ឌរបស់បេក្ខជនរួចរាល់ សាលានឹងផ្តល់ ព័ត៌មានត្រឡប់ជូនបេក្ខជនតាមរយៈអ៊ីម៉ែលរបស់សាមីខ្លួនដែលបានដាក់ពាក្យ ដើម្បីបង់ថ្លៃសេវារដ្ឋបាលសុំសិទ្ធិចូល សិក្សាតាម រយៈគណនីធនាគាររបស់សាលាភូមិន្ទរដ្ឋបាល និងទទួលបានបង្កាន់ដៃសុំសិទ្ធិចូលរៀន។

ថ្លៃសេវារដ្ឋបាលដើម្បីទទួលបានសិទ្ធិចូលសិក្សាមានកំណត់ក្នុងអ្វីម៉ែលសាមីខ្លួន។

សូមបេក្ខជនចុះឈ្មោះតាមរយ:តំណភ្ជាប់៖ https://lms.era.gov.kh/qrlink/3V ៕ 

ដោយ ៖ សិលា


ចែករំលែក៖