ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​១៨១នាក់​ ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៍​​នារាត្រី​ថ្ងៃទី​០៧​ មីនា!

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៩៥គ្រឿង (រថយន្ត ចំនួន២០គ្រឿង,ម៉ូតូ ចំនួន៧៥គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៥១ គ្រឿង

+កម្រិត ០.២៥ – ០.៣៩  mg/L ចំនួន១៩ គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១៣នាក់ 

-អ្នកបើកបររថយន្ត ចំនួន០៦នាក់ 

+កម្រិត ០.៤៩ mg/L ឡើង ចំនួន៣២ គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន២៣នាក់ 

-អ្នកបើកបររថយន្ត ចំនួន០៩នាក់ 

២.បទល្មើសផ្សេងៗ ចំនួន៤៤ គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន៣៩នាក់

-រថយន្តល្មេីសសញ្ញាចរាចរណ៍​ ចំនួន០៥ គ្រឿង

៣.វិធានការអប់រំ ចំនួន​២៦៤នាក់ 

+​ អប់រំអ្នកបេីកបរមានអាល់កុលក្រោម​ ០.២៥ mg/L ចំនួន​១៨១នាក់ 

​ – អ្នកបេីកបររថយន្ត​ ចំនួន១២២នាក់ 

​ – អ្នកបេីកបរម៉ូតូ ចំនួន៥៩នាក់ 

+​ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន៨៣នាក់៕

ដោយ៖ តារា


ចែករំលែក៖