Liverpool និង Manchester City បានប្រកួតស្មើគ្នា១ទល់១ ចែកគ្នាម្នាក់១ពិន្ទុនៅកីឡដ្ឋាន Anfield ធ្វើឲ្យឱកាសស្នើនេះបាននាំយក Arsenal ឆក់ឱកាសឈរកំពូលតារាង Premier League ឡើងវិញ។
ការប្រកួតរវាងក្រុមខ្លាំងទាំង២ដែលលេចធ្លោជាងគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើឲ្យក្រុមទាំង២កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីមានឱកាសដណ្តើមបានជ័យជម្នះ និងប្រជែងពាននៅរដូវកាលនេះ។
ក្រុម Manchester City បាននាំមុខមុននៅនាទីទី២៣នៅពេលដែលបាល់កាត់ពីជ្រុង ហើយ John Stones បានរកគ្រាប់បាល់បញ្ចូលទីបានសម្រេចពីការបញ្ជូនរបស់ Kevin de Bruyne នៅជិតបង្គោលទី។ Man City សមនឹងទទួលការនាំមុខ ប៉ុន្តែត្រូវបានវាយបកវិញនៅពេលដែលLiverpoolបានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៥០ ដែលជាការស៊ុតរបស់ Alexis Mac Allister។
ខណៈដែល Liverpool ទីបំផុតបានបើកថាមពលពេញលេញនៅពីមុខកីឡដ្ឋាន Anfield កីឡាករ Luis Diaz បានខកខានឱកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និងឱកាសមួយតទៀតរបស់កីឡាករបម្រុង Mohamed Salah ខណៈដែល Ortega បានរារាំងមិនឲ្យបំប៉ោងសំណាញ់ទីបានយ៉ាងល្អ ។
Man City ក៏មានឱកាសមួយដែរ ប៉ុន្តែត្រូវអ្នកចាំទី Caoimhin Kelleher របស់ក្រុម Liverpool រារាំងពីការស៊ុតរបស់ Foden ។ Liverpool ក៏នឹងមានអារម្មណ៍ថាពួកគេមានការទាមទារបាល់ប៉េណាល់ទីដ៏ខ្លាំង នៅពេលដែលជើងរបស់ Doku លើកឡើងខ្ពស់លើដើមទ្រូង Mac Allister ជិតចប់ម៉ោងប្រកួត ប៉ុន្តែការតវ៉ានេះគ្មានអ្វីត្រូវបានផ្តល់ឱ្យនោះទេ។
លទ្ធផល១ទល់១នេះ បានធ្វើឲ្យក្រុមទាំង២ ទទួលបានម្នាក់១ពិន្ទុ ដែលជាផលអត្ថប្រយោជន៍បានទៅលើ Arsenal ឡើងឈរកំពូលតារាងវិញ។ សរុបលទ្ធផលសម្រាប់ការប្រកួតសប្តាហ៍ទី២៨នៅលីកកំពូលអង់គ្លេស ក្រុម Arsenal បានឡើងឈរកំពូលតារាងមាន៦៤ពិន្ទុ ដូចគ្នានឹងក្រុម Liverpool មាន៦៤ពិន្ទុដែរ តែចាញ់គ្រាប់បាល់ចំណេញ ខណៈដែល Man City មាន៦៣ពិន្ទុឈរលេខ៣ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)