ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid វ៉ាដាច់៧ពិន្ទុនៅ La Liga ក្រោយបំបាក់ Celta Vigo ៤ទល់០

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានឈានមួយជំហានកាន់តែខិតជិតក្នុងការដណ្តើមបានជើងឯក La Liga របស់អេស្ប៉ាញឡើងវិញ ខណៈដែលពួកគេបានផ្តួលក្រុម Celta Vigo របស់លោក Rafael Benitez ដើម្បីស្តារការនាំមុខចំនួនពិន្ទុ។

ដោយមិនមានកីឡាករ Jude Bellingham ដែលត្រូវបានព្យួរនោះ Real Madrid បានរកគ្រាប់បាល់នាំមុខនៅពេលដែល Vinicius Jr ស៊ុតចូលពីចម្ងាយបន្ទាប់ពីការប្រឹងប្រែងដំបូងរបស់គាត់ត្រូវបានរារាំងដោយអ្នកចាំទី Vicente Guaita របស់ Celta Vigo

ក្រុមម្ចាស់ផ្ទះរកបានតែ១គ្រាប់ទេនៅតង់ទី១ ប៉ុន្តែនៅតង់ទី២អ្នកគាំទ្រ Bernabeu មានការសប្បាយចិត្តឡើងវិញ ដោយបន្តដាក់សម្ពាធលើក្រុមភ្ញៀវ Celta Vigo រហូតធ្លាយគ្រាប់បាល់៣គ្រាប់បន្ថែមទៀត

Real Madrid ទទួលបានបាល់សំណាង២គ្រាប់នៅតង់ទី២ តាមរយៈការភ្លាត់ស្នៀតរបស់កីឡាករ Guaita និង Carlos Dominguez ពីការបញ្ជូនបាល់របស់ Vinicius ពីខាងឆ្វេងបានបណ្តាលឱ្យមានការប៉ះកីឡាករទាំង២នាក់នេះ

ក្រុមម្ចាស់ផ្ទះរកបានគ្រាប់ទី៤របស់ខ្លួនជាគ្រាប់បាល់ក្នុងម៉ោងបន្ថែម៩០+៤ មួយគ្រាប់ទៀតដែលជាការរកបានដោយកីឡាករវ័យជំទង់ជនជាតិទួរគី Arda Guler។ជាមួយនឹងគូប្រជែងដែលនៅជិតបំផុតគឺក្រុម Girona និង Barcelona បានឈ្នះកាលពីដើមសប្តាហ៍នេះ Real Madrid មិនអាចមានលទ្ធភាពផ្តល់ក្តីសង្ឃឹមដល់គូប្រជែងរបស់ពួកគេជាមួយនឹងការយកឈ្នះ Celta Vigo ដែលជាក្រុមស្ថិតក្នុងហានិភ័យក្នុងតំបន់កាត់ចោល។

ក្រុម Real Madrid គឺមានក្តីសង្ឃឹមច្រើនបន្ទាប់ពីបានយកឈ្នះលើក្រុម RB Leipzig កាលពីថ្ងៃពុធដើម្បីឈានទៅវគ្គ/ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែលពានរង្វាន់ក្នុងស្រុកនៅរដូវកាលនេះកាន់តែកៀកនឹងការលើកពានផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖