ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​នគរបាលខណ្ឌទួលគោក​ បន្តចុះអប់រំផ្សព្វផ្សាយផលប៉ះពាលនៃគ្រឿងញៀន ,ការប្រេីប្រាស់បារីអេឡិចត្រូនិច​ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ,ការសេពគ្រឿងស្រវឹង​ និងក្មេងទំនើង

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានឱ្យដឹងថា​ ដោយអនុវត្ដន៍តាមការណែនារបស់ លោកឧត្តមសេនីយ៍ឯក​ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានចាត់ឱ្យ​លោកអធិការរង ,លោកនាយផ្នែកជនាញ​ នាយប៉ុស្ដិ៍​ បន្តចុះទៅតាមអនុវិទ្យាល័យ និងវិទ្យាល័យចំនួន ០៧ក្នុងមូលដ្ឋាន​ ដេីម្បី​អប់រំផ្សព្វផ្សាយផលប៉ះពាលនៃគ្រឿងញៀន ,ការប្រេីប្រាស់បារីអេឡិចត្រូនិច​ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ,ការសេពគ្រឿងស្រវឹង​ និងក្មេងទំនើង។ 

ជាក់ស្ដែង​លោកអធិការរង នាយផ្នែកជនាញ​ និងនាយប៉ុស្ដិ៍​ បានចុះទៅតាមអនុវិទ្យាល័យ និងវិទ្យាល័យចំនួន ០៧ មានដូចជា៖

១-វិទ្យាល័យ ឥន្រ្ទទេវី, ២-វិទ្យាល័យ ជាស៊ីមសន្ធរម៉ុក, ៣-វិទ្យាល័យ ជាស៊ីមសាមគ្គី, ៤-អនុវិទ្យាល័យ វត្ដនាគវ័ន្ដ, ៥-វិទ្យាល័យ ទឹកល្អក់, ៦-អនុវិទ្យាល័យ អូរបែកក្អម, ៧-អនុវិទ្យាល័យ អនុវត្ដ​។ 

   ជាក់ស្ដែងក្នុង​សកម្មភាព​នោះ​ មានសិស្សានុសិស្សសរុបទាំង០៧​ សាលាមានចំនួន៩០៤៦នាក់ក្នុងនោះស្រីមាន៤៥៦៤នាក់​ ដើម្បីធ្វើការអប់រំផ្សព្វផ្សាយផលប៉ះពាលនៃគ្រឿងញៀន និងផលប៉ះពាល់នៃការប្រេីប្រាស់ប្រេីប្រាស់បារីអេឡិចត្រូនិច(វេប,យូស),​ ព័ត៌មានថ្មីៗនៃផលប៉ះពាល់អំពីខ្យល់អុីដ្រូសែនដែលដាក់ចូលក្នុងប៉េតប៉ោង​,​ អប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក អប់រំផ្សាព្វផ្សាយកុំឱ្យក្លាយខ្លួនជាក្មេងទំនើង​ និងជាពិសេសការប្រេី(សេពគ្រឿងស្រវឹង)ជាដេីម​៕

ដោយ​៖ តារា​


ចែករំលែក៖