ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពមានបេសកកម្មជាច្រើន ក្នុងនោះបេសកកម្មចម្បង១របស់យើង គឺធ្វើឱ្យអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្លាយទៅជាស្ថាប័នមានសម្បទា (Accredited Entity)

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពមានបេសកកម្មជាច្រើន ក្នុងនោះបេសកកម្មចម្បង១របស់យើង គឺធ្វើឱ្យអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្លាយទៅជាស្ថាប័នមានសម្បទា (Accredited Entity) ។ នេះជាការថ្លែងរបស់លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពទទួលបានការសាទរពីសមាជិកសមាជិកាអង្គប្រជុំដែលមាន លោក លោកស្រី ជាសមាជិកសមាជិកាតំណាង មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន ៦៤រូប បានសាទរចំពោះក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និង គណៈកម្មការធិការប្រតិបត្តិ ដែលត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានតែងតាំង និងប្រគល់តួនាទី ភារកិច្ច នៅក្នុងកិច្ចប្រជុំដំបូងរបស់ខ្លួន នាសៀលថ្ងៃទី ១១ មីនា ឆ្នាំ២០២៤ ម្សិលមុិញ។ 

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានថ្លែងថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពមានបេសកកម្មជាច្រើន ក្នុងនោះបេសកកម្មចម្បង១របស់យើង គឺធ្វើឱ្យអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្លាយទៅជាស្ថាប័នមានសម្បទា (Accredited Entity)។ 

អង្គប្រជុំបានឯកភាពជាគោលការណ៍លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងបានឯកភាពគ្នាជំរុញអគ្គលេខាធិការដ្ឋានទៅជាស្ថាប័នមាន សម្បទាន (Accredited Entities) ទទួលស្គាល់ដោយស្ថាប័នមូលនិធិអន្តរជាតិ រួមមាន មូលនិធិអាកាសធាតុបៃតង (GCF) និងមូលនិធិសផ្សេងៗទៀត៕

ដោយ ៖ សិលា


ចែករំលែក៖