ព័ត៌មានទាន់ហេតុការណ៍៖

គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ០៨នាក់ និងរងរបួស ១៣នាក់​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី១៤មីនា

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ​ បណ្តាលឱ្យមនុស្សស្លាប់ ០៨នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់​ និងកើតឡើងចំនួន ១២លើក ។ ដូច្នេះ​សូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឱ្យបានខ្ពស់​ក្នុង​ការបេីកបរ​ កុំបំពាន​ផ្លូវ​អទិភាព​សិទ្ធអ្នកដទៃ គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

របាយការណ៍ដដែល​បន្តថា​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំនួន ១២លើក (យប់ ០៦លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៨នាក់ (ស្រី ០១នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ១៨នាក់ (យប់ ០៩នាក់)។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៥នាក់, ស្រាល ០២នាក់) , មិនគោរពសិទ្ឋិ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០៣នាក់, ស្រាល ០០នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០២នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០២នាក់, ស្រាល ០០នាក់), កត្តាយាន ០២លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) និងស្រវឹង ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់) ៕

ដោយ​៖ តារា​


ចែករំលែក៖