ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បើគ្រាន់តែធ្វើជំរឿនអង្គការមិនមែនរដ្ឋាភិបាល = មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអង្គការទេ?
២- ការធ្វើជំរឿនអង្គការក្រៅរដ្ឋាភិបាលគឺជាការងាររបស់ក្រសួងមានសមត្ថកិច្ច = ម៉េចក៏រអៀសខ្លួនម៉េស បើខ្លួនគ្មានបញ្ហាអ្វីខុសច្បាប់ទេ?
៣- មិនទាន់ដល់ពេលវិលចូលស្រុកដើម្បីចូលឆ្នាំថ្មីផង = ម៉េចបានជាស្រែកថាសមត្ថកិច្ចនៅតាមច្រកព្រំដែនរិតត្បិតការចូលមកក្នុងស្រុក?
៤- ស្ត្រីរកស៊ីរត់រឺម៉កកង់៣មានការបើកភ្លើងខៀវហើយទើបរកស៊ីបាន = ម៉េចថារាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់?
៥- បើមិនទៅខ្ចីលុយពីធនាគារទេ = មិនបានជំពាក់បំណុលធនាគារទេ?
៦- ការចាញ់បោកឧកញ៉ា ឡេង ចាន់ណា = កើតពីភាពលោភលន់?
៦- ពាក្យចាស់ពោលថាចង់ចំណេញដាច់ចំណង = ចង់មានខុសតម្រាត្រូវអន្តរាយចាញ់បោកគេ?
៧- មិនដែលមានលុយធ្លាក់ពីលើមេឃទេ = ចង់បានលុយត្រូវតែខិតខំធ្វើការរកស៊ីទើបបានលុយ?
៨- គា វិសាល មានតម្លៃត្រឹមជាសមាជិកក្រុមឧទ្ទាមក្រៅច្បាប់ = គ្មានតម្លៃអ្វីដែលត្រូវគណបក្សប្រជាជនកម្ពុជាយកលុយទៅទិញក្បាលនោះទេ?
៩- រឿងទំនាស់ដីធ្លីនៅព្រះវិហារគាប្បីសើបអង្កេតឲ្យបានច្បាស់ = តើជាប្រជាជនរស់នៅយូរហើយប្ញជាប្រជាជនចំណាកស្រុកទើបមកទន្រ្ទានដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន?
១០- បញ្ហាដែលដោះមិនចេញ = គឺប្រឈមនឹងឧបាយកលឈ្នះបានដី ចាញ់បានលុយដែលតែងកើតមានកន្លងមកហើយ?៕
ដោយ ៖ សិលា