ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានករណីគ្រោះថ្នាក់ចរាចរណ៍ ៣កន្លែងផ្សេងគ្នាបណ្ដាលអោយមនុស្ស រងរបួសធ្ងន់ស្រាល៥នាក់ក្នុងថ្ងៃតែមួយនៅខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានអោយដឹងថា ករណីទី១បានកើតឡើង នៅវេលាម៉ោង១០និង០៤នាទី យប់ ថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៣១៧ ចន្លោះគីឡូម៉ែត្រ០១ស្ថិតនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប មានម៉ូតូ មួយគ្រឿង ម៉ាកហុងដា ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1D-8361 អ្នកបើកបរឈ្មោះ ធូន ពុធវីបុល ភេទប្រុស មុខរបរកម្មកររោងចក្រ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាបបុកជាមួយ ម៉ូតូម៉ាកហុងដា ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1Q-5282 បើកបរដោយឈ្មោះ អឹម ធីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបែកថ្មី សង្កាត់បឹងទូក ក្រុងបូគោ ខេត្តកំពត និង អ្នករួមដំណើរឈ្មោះ ងួន សារា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក បណ្ដាលអោយរងរបួស។
ក្រោយមក អ្នករងរបួសយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯមធ្យោបាយទាំងពីរយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរមាំងថ្កោល មូលហេតុ អ្នកបើកម៉ូតូម៉ាកហុងដា ស៊េរី ២០១៧ មិនប្រកាន់ស្តាំ។
ករណីទី២ បានកើតឡើង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង៧និង១៥នាទីយប់ លើផ្លូវ ជាតិលេខ១៣ក្រាលកៅស៊ូចន្លោះគីឡូម៉ែត្រលេខ ២៧និង២៨ ត្រង់ចំណុចភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ125 ពណ៌ខ្មៅ ឆ្នាំផលិត 2022 ពាក់ស្លាកលេខ ភ្នំពេញ 1GC-2199បើកបដោយ ឈ្មោះ ហួ នឿន ភេទប្រុស អាយុ 38ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងត្បាល់ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ក៏បុកជាមួយ រថយន្ដម៉ាក HYUNDAI ប្រភេទក្បាលសណ្ដោង ពណ៌ស ឆ្នាំផលិត 2000 ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0919 ចំណុះ22តោន សណ្ដោងសឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-0083 ចតលើផ្លូវពីទិសខាងត្បូងមកជើង យ៉ាងពេញទំហឹង។
ក្រោយកើតហេតុអ្នកបើកបរ រថយន្តឃើញសភាពការណ៍មិនស្រួល ក៏បានគេចខ្លួនពីកន្លែងកើតហេតុបាត់ ស្រមោល ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករមាសហែក ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ដោយសារតែអ្នកបើក រថយន្ដចតលើផ្លូវគ្មានភ្លើងសញ្ញា។
និងករណីទី៣កាលពី វេលាម៉ោង ០៦:០៥ នាទីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ ០១ Km ១២៥និង១២៦ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ ស្វាយស្វាយរៀង ក្រុង/ខេត្ត ស្វាយរៀង មានរថយន្តម៉ាក កុងតៃន័រ ហុីយ៉ានដាយ ពណ៌ស កំពង់ចាម ៣A ៦៧៨១ សឺមីរុឺម៉ក ពាក់ផ្លាក ព្រៃវែង៤A ០០១៤ អ្នកបើកបរដោយឈ្មោះ ឃុត សីហា ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិ ជ្រៃសុីម៉ា ឃុំជាខ្លាំង ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង បើកបរពីលិចទៅកើត សង្ស័យស្រវឹងស្រាក៏បុកជាមួយ រថយន្តកុងតៃន័រម៉ាក្ស ហុីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ លាយក្រហម ពាក់ស្លាលេខ ភ្នំពេញ៣A ៥០៧៧ សើមុីរ៉ុមក់ ពាក់ស្លាកលេខភ្នំពេញ ៤A ៨១៥៥ បើកបរដោយឈ្មោះ កែង សុខលៀប ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ អ្នកបើកបរ រស់នៅភូមិ ទន្លេបាទី ឃុំ ក្រាំងធ្នង់ ស្រុក បាទី ខេត្ត តាកែវធ្វើដំណើរ ពីលិចទៅកើត យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ច បញ្ជាក់ថាមូលហេតុ ដោយសារតែ អ្នកបើកបររថយន្តពាក់ផ្លាកលេខ ៣A៦៧៨១ បើកបរក្នុងស្ថានភាពស្រវឹង ០,៤៣/Lបុកគូទរថយន្តពីក្រោយ ៕
ដោយ៖ សុថាន