ខេត្តប៉ៃលិន៖ តាមប្រភពព័ត៌មានពីកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅបានឱ្យដឹងថា កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ មានករណីក្មេងប្រុសម្នាក់បានលង់ទឹកក្នុងស្រះស្លាប់ នៅចំណុចស្រះទឹក១កន្លែងនៅខាងក្រោយផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅក្នុងភូមិ ទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។
ប្រភពបានបន្តថា សពក្មេងរងគ្រោះឈ្មោះ ណាស់ សំណាង ភេទប្រុស អាយុ ២ឆ្នាំ រស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ។
ក្រោយពីសមត្តកិច្ចជំនាញបានទទួលព័ត៌មានរួចមក កម្លាំងជំនាញផ្នែកកោសល្យវិច័យនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានសហការជាមួយគ្រូពេទ្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ចុះទៅកន្លែងកើតហេតុភ្លាមៗ។
ក្រោយពីពិនិត្យរួច ផ្នែកជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន ។
បច្ចុប្បន្នសពក្មេងប្រុសខាងលើត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សារ៉េត