ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការពារជាតិ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជំនាញបញ្ជូនសារកងទ័ព

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ស្ថាប័នបញ្ជូនសារ ដែលជាសេនាធិការ ក្នុងការបញ្ជូនព័ត៌មាន ទាន់ហេតុការណ៍  ឲ្យកងយោធពលខេមរភូមិន្ទ(ខ ភ.ម)នារយៈពេលកន្លងមក ប្រកបដោយស្មារតីទទួលខុស-ត្រូវខ្ពស នៃភារកិច្ចការពារបូរណភាពដែនដី នៃព្រះរាជាណាចក្រកម្ពុជា ។                                                                                   នាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងដូច្នេះ ក្នុងសិក្ខាសាលា បូកសរុបលទ្ធផល ជំនាញបញ្ជូនសារ របស់(ខ.ភ.ម)ឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពីនាយ ទាហាន មកពីស្ថាប័ន កងឯកភាពចំណុះ(ខ.ភ.ម)ជាច្រើនរូបទៀត ។                 

ក្នុងរបាយការណ៍ បូកសរុបលទ្ធផលការងារបញ្ជូនសារ អានដោយឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋាន បញ្ជូនសារ ក្រសួងការពារជាតិ លើកឡើងពីការរីកចម្រើនឥតឈប់ឈរ របស់ជំនាញបញ្ជូនសារ ជាសរសៃឈាមរបស់(ខ.ភ.ម) ត្រូវតែប្រឹង ប្រែង អនុវត្តបន្ត នូវតួនាទីភារកិច្ចរបស់ខ្លួន ជាអ្នកនាំ និងបញ្ជូនសារ សំងាត់បំផុត ឲ្យបានទាន់ពេលវេលាទៅដល់អ្នកជួរមុខ និងបញ្ជូនត្រឡប់មក វិញ នូវព័ត៌មានសាកសម ទៅនឹងទំនុកចិត្តរបស់ថ្នាក់ ដឹកនាំ គ្រប់លំដាប់ថ្នាក់ ពេលដែលខ្វះវា ស្ទើរមិនអាចដាក់ផែនការឲ្យចំទិសដៅ និងមិនអាចសម្រេចកិច្ចការនានាបានទាន់ពេលវេលា ។                  

ជាទិសដៅនិងបន្តចុះសិក្សា តម្លើងស្ថានីយ៍ មួយចំនួនតាមបណ្ដាគោលដៅអទិភាព និងចាំបាច់ចំពោះមុខរបស់(ខ.ភ.ម)ដោយរៀបចំបំពេញបន្ថែម នៅមធ្យោបាយមួយទៀត គឺវិស័យបច្ចេកវិទ្យា ឌីជីថលបន្ថែម លើមធ្យោបាយទាំងបី ដែលមានស្រាប់ដូចជាវិទ្យុទាក់ទង ទូរសព្ទ ប្រៃសណីយ៍យោធា ធានាឲ្យការងារបញ្ជូនសារ កាន់តែមាន ប្រសិទ្ធភាព ស្ថេរភាព សុវត្ថិភាព ច្បាស់លាស់ ធានាបានការសម្ងាត់ខ្ពស់បំផុត ។ ក្នុងនោះដែរ នាយកដ្ឋានបញ្ជូនសារ ក្រសួង ការពារជាតិ បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ និងទីចាត់ការហ្វឹកហ្វឹនអគ្គ បញ្ជាការ(ខ.ភ.ម)និងស្នើកិច្ចសហការគ្នារៀបចំ ធ្វើបច្ចុប្បន្នភាព បណ្ដាឯកសារ មេរៀន បញ្ជូនសាររបស់(ខ.ភ.ម)ឲ្យមានការឯកភាព ធ្វើការសហការជាមួយគ្នា គោលបំណងហ្វឹកហ្វឺនបណ្ដុះ បណ្ដាល បំប៉ន ក្នុងបណ្ដាសាលាជំនាញ បញ្ជូនសារនិងកងឯកភាពជំនាញបញ្ជូនសារឲ្យឯកភាពគ្នា ព្រមទាំងបន្តចូលរួមគាំទ្រនិងសហការអនុវត្តភារកិច្ចទាំងឡាយដែលថ្នាក់ដឹកនាំប្រគល់ជូនលើវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ ឌីជីថល និងសន្តិសុខសាយប័រ ។                      

ក្នុងឱកាសនោះផងដែរ ប្រមុខការពារជាតិ ក៏បានប្រគល់នូវសម្ភារបញ្ជូនសារ ដល់ស្ថាប័ន កងឯកភាពនានា ប្រកបដោយទឹកមុខរីករាយក្រៃលែង៕

ដោយ ៖ សិលា


ចែករំលែក៖