ព័ត៌មានទាន់ហេតុការណ៍៖

Messi ចង់បន្តលេងបាលទាត់បានយូរ ដោយមិនទាន់កំណត់ពី​អាយុ​ចូល​និវត្តន៍

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនបាននិយាយថា គាត់នឹងមិនចាត់ទុកអាយុរបស់ខ្លួនជាកត្តាសម្រេចចិត្តក្នុងផែនការចូលនិវត្តន៍នោះទេ ដោយគាត់អះអាងថា មិនមានគំនិតច្បាស់លាស់អំពីការកំណត់អាយុទេ ទុកឲ្យពេលវេលាជាការកំណត់ទៅចុះ

Messi ដែលបានលេងអស់រយៈពេល១៧ឆ្នាំនៅក្លិប Barcelona មុនពេលចុះហត្ថលេខាជាមួយ Paris St Germain ក្នុងឆ្នាំ២០២១ និងលេងឲ្យក្លិប Inter Miami ឆ្នាំមុននឹងមានអាយុ៣៧ឆ្នាំក្នុងរយៈពេលខែខាងមុខ ប៉ុន្តែដឹងច្បាស់ថា អាយុរបស់គាត់នឹងមិនកំណត់ថាពេលណាត្រូវព្យួរស្បែកជើងរបស់គាត់នោះទេ។

Messi បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំដឹងថាពេលដែលខ្ញុំមានអារម្មណ៍ថាខ្ញុំលែងលេង, ខ្ញុំលែងរីករាយនឹងវា ឬជួយមិត្តរួមក្រុមរបស់ខ្ញុំ ខ្ញុំនឹងចូលនិវត្តន៍។ ខ្ញុំ​ចេះ​រិះគន់​ខ្លួន​ឯង​ខ្លាំង​ណាស់ ខ្ញុំ​ដឹង​ថា​ពេល​ខ្ញុំ​ធ្វើ​បាន​ល្អ ពេល​ដែល​ខ្ញុំ​លេង​បាន​ល្អ ហើយ​ពេល​ដែល​ខ្ញុំ​លេង​មិន​ល្អ ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ដល់​ពេល​ត្រូវ​បោះ​ជំហាន​នោះ ខ្ញុំ​នឹង​ធ្វើ​វា​ដោយ​មិន​គិត​ពី​អាយុ។ ប្រសិនបើខ្ញុំមានអារម្មណ៍ល្អ ខ្ញុំនឹងព្យាយាមបន្តការប្រកួតប្រជែង ព្រោះវាជាអ្វីដែលខ្ញុំចូលចិត្ត និងអ្វីដែលខ្ញុំដឹងពីរបៀបធ្វើ”។

នៅពេលសួរថា តើគាត់បានចាប់ផ្តើមគិតអំពីអ្វីដែលគាត់ធ្វើបន្ទាប់ឬអត់?ខ្សែប្រយុទ្ធកំណត់ត្រាឈ្នះ Ballon D’Or ដងរូបនេះមិនមានចម្លើយត្រង់ៗ​នោះទេ។ Messi បាននិយាយថា “ខ្ញុំមិនទាន់បានគិតពីវានៅឡើយទេ សម្រាប់ពេលនេះ ខ្ញុំព្យាយាមរីករាយជារៀងរាល់ថ្ងៃ រាល់ពេល ដោយមិនគិតពីអនាគត។ ខ្ញុំមិនទាន់មានរឿងច្បាស់លាស់នៅឡើយទេខ្ញុំសង្ឃឹមថានឹងបន្តលេងឱ្យបានយូរ ព្រោះនោះជាអ្វីដែលខ្ញុំរីករាយ។ នៅពេលដែលពេលវេលាមកដល់ ខ្ញុំប្រាកដជានឹងស្វែងរកផ្លូវទៅកាន់អ្វីដែលខ្ញុំពេញចិត្ត និងតួនាទីថ្មី”។

Messi បានខកខានការប្រកួតមិត្តភាពរបស់អាហ្សង់ទីនទល់នឹង El Salvador និង Costa Rica នៅសហរដ្ឋអាមេរិកក្នុងខែនេះ ដោយសាររបួសសរសៃពួរ

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖