ខេត្តកំពង់ឆ្នាំង៖ ដេប៉ូលក់ប្រេងមួយកន្លែងមានទីតាំងម្តុំលេខ៥ ស្ថិតនៅក្នុងភូមិជំទាវសុខ ឃុំច្រេះ ស្រុកកំពង់ ត្រឡាច ត្រូវបានអគ្គិភ័យឆាបឆេះអស់ប្រមាណ ៥០% ដែលមានតម្លៃទឹកប្រាក់ប្រមាណ ៤ម៉ឺនដុល្លារ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ ល្ងាចថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ម្ចាស់ដេប៉ូលក់ប្រេងរងគ្រោះខាងលើមាន ឈ្មោះ យាប់ សារុន អាយុ២៨ឆ្នាំ និងប្រពន្ធឈ្មោះ ធន ចន្ថា អាយុ២៨ឆ្នាំ មានមុខរបរជាគ្រូបង្រៀន ទាំងពីរនាក់ និងជាម្ចាស់ដេប៉ូលក់ប្រេង និង លក់គ្រឿងសំណង់រស់នៅក្នុងភូមិ,ឃុំ,ស្រុក កើតហេតុខាងលើ។
លោកស្នងការរងបញ្ជាក់អំពីមូលហេតុអគ្គិភ័យកើត ឡើងសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយក្នុងកិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យបានប្រើរថយន្ត ៩គ្រឿង និងអស់ទឹក ១០រថយន្ត។
លោកស្នងការរងបានបញ្ជាក់ទៀតថាក្រោយកិច្ចពន្លត់អគ្គិភ័យ ឃើញការខូចខាតមានសំណង់ដេប៉ូប្រេងឆេះអស់៥០% ទូ,កុងទ័រប្រេង១គ្រឿង,ម៉ាស៊ីនភ្លើង១ គ្រឿង,ម៉ូទ័របូមទឹក១គ្រឿង,ទុយយោបូមទឹក២០ដុំ, ទុយយោជ័រ៣០០ដើម,ចំណីសត្វ៤០ការ៉ុង,សុីម៉ង់ត៍៥ តោន,ដបច្រកទឹកសុទ្ធ៨០០០ដប,ប្រេងម៉ាសុីន៣១២ ដប និងប៊ីដុង២០០..។ ក្រៅពីនោះមានសំភារៈប្រើប្រាស់មួយចំនួនទៀតសរុបទឹកប្រាក់ជាង ៤ម៉ឺនដុល្លារដុល្លារ ៕
ដោយ៖ សូរិយា