ខេត្តបន្ទាយមានជ័យ៖ អ្នកភូមិប្រទះឃើញសពមនុស្សម្នាក់ត្រូវបានគេ ដុតឆេះខ្លោចមើលលែងស្គាល់កាលពីវេលាម៉ោង៣និង២៧នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
នគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីឈ្មោះ ថ្នឹង រីណា ជាអនុភូមិអណ្ដូងថ្មមាសថា មានក្មេងឃ្វាលគោបានប្រទះឃើញសាកសពមនុស្សម្នាក់នៅចំណុចខាងជើងគណបក្សក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយមានសភាពចង់ដៃ ជើង ត្រូវបានគេដុតរោលខ្លោចមើលលែងស្គាល់។
កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល បានចុះដល់ចំណុចកើតហេតុខាងលើ និងបានឃើញសាកសពជាមនុស្សប្រុស មានអាយុប្រហែល១៧ឆ្នាំ ដេកស្លា.ប់ក្នុងថ្លុកប្រឡាយអត់ទឹក ដេកផ្អៀងខ្លួន ក្បាលបែរទៅជើង ចំណែកដៃមានជាប់ចំណង ដោយក្រណាត់អាវចងក្រព័ទ្ធទៅក្រោយ ដោយសភាពស.ពដុ.តឆេះខ្លោចអស់ មើលលែងស្គាល់ទៅហើយ ។
នគរបាលបានបញ្ជាក់ថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយទេ ចំណករការស្លាប់នេះគឺជាអំពើមនុស្សឃាត ។ប្រភពបន្តថាៈក្រោយពីពិនិត្យរួចរាលសពត្រូវបានកំលាំងដឹកយកមកទុកដាក់នៅវត្តថ្មីដើម្បីស្វែងរកសាចញ្ញាតិ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ និងរកមុខសញ្ញាជនប្រព្រឹត្តល្មើស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖ វណ្ណា