ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន នឹងរៀបចំ សន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ – ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី៥ មេសា វេលាម៉ោង ៩:៣០ នាទីព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ស្តីពី សន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ – ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ។

ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា លោក រ៉ាអ៊ូល ម៉ាក ជេណា (Raoul M. JENNAR) អ្នកស្រាវជ្រាវ បានចងក្រងនិងបោះពុម្ពសៀវភៅមានចំណង ជើងថា «ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋាន អង្គរ»។ ក្រសួងព័ត៌មាន បានជួយសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ ជូនសាធារណជន នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០ នាទីព្រឹក នៅទីស្តីការក្រសួងព័ត៌មាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាអញ្ជើញចូលរួម ដោយក្តីអនុគ្រោះ។ សូមបញ្ជាក់ពីការចូលរួមតាមរយៈលេខទូរសព្ទ៖ ០១០ ៤៥៦ ៤៨៨ ឱ្យបានមុនម៉ោង ៥:០០ នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ៕

ដោយ ៖ សិលា


ចែករំលែក៖