ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១០នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១០នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ។

សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា នៅវេលាម៉ោង០៣និង០០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោកសុខា រ៉ានាថ មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងដោយមានការដឹកនាំសម្របសម្រួលពីលោកឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខារ៉ាអូខេ AVATAR ក្នុងតំបន់កាស៊ីណូហ្គាឡាក់ស៊ី ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ប្រុស០៩នាក់ ស្រី០១នាក់ ។

ប្រភពបន្តថា ជនសង្ស័យមាន

១.ឈ្មោះ ផាម ជីថាន់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងហាងខារ៉ាអូខេ AVATAR ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

២.ឈ្មោះ ង្វៀង ថាន់ទ្រុង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៣.ឈ្មោះ ដូ លីទឿង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូហ្គាឡាក់ស៊ី ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៤.ឈ្មោះ ហ្វាម ធីធិ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងហាងខារ៉ាអូខេ AVATAR ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៥.ឈ្មោះ ហ្វាម វ៉ាន់ជឿង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងហាងខារ៉ាអូខេ AVATAR ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៦.ឈ្មោះ ទឺ វាំងហាយ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៧.ឈ្មោះ ជូ វ៉ាន់ហ្វុក ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងហាងខារ៉ាអូខេ AVATAR ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៨.ឈ្មោះ ង្វៀង ឡេអាញ់វ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាដក ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូកាឡាក់ស៊ី ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៩.ឈ្មោះ ង្វៀង វិនហ័ង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូបាវិតម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

១០.ឈ្មោះ ហ្វាម វាំងខាយ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកគិតលុយ ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងហាងខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

វត្ថុតាងដកហូតរួមមាន៖

១.រថយន្ដចំនួន០២ គ្រឿង

២.ទូរស័ព្ទដៃចំនួន១២ គ្រឿង

៣.ប្រាក់ដុល្លារចំនួន៥០ដុល្លារ (ហាសិបដុល្លារ)

៤.ប្រាក់ដុងចំនួន៥០០,០០០ ដុង (ប្រាំសែនដុង)

៥.កាបូបដៃចំនួន០២

៦.ថ្នាំម្សៅកញ្ចប់ពណ៌ក្រហមរូបសញ្ញាសត្វសេះ មានចំនួន០៩កញ្ចប់មានទម្ងន់ ៥២,៧០ក្រាមថ្លឹងទាំងសំបកវេចខ្ចប់ ។

៧. ថ្នាំម្សៅម៉ត់ពណ៌សមានចំនួន០៣ កញ្ចប់មានទម្ងន់៧៦,៥០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់ ។

៨. ថ្នាំក្រាមម៉ត់ពណ៌សថ្លា មានចំនួន០៦ កញ្ចប់មានទម្ងន់៣៦,៤០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់ ។

៩. ថ្នាំម្សៅកញ្ចប់ពណ៌ស្វាយរូបសញ្ញាសត្វសេះ មានចំនួន០២កញ្ជប់មានទម្ងន់ ៩,១០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់ ។

១០.ថ្នាំគ្រាប់ពណ៌ទឹកក្រូចចំនួន០១ កញ្ចប់=០២គ្រាប់មានទម្ងន់១,១០ ក្រាមថ្លឹងទាំងសំបកវេចខ្ចប់ ។

១១.ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ចំនួន០១ កញ្ចប់ =០២ គ្រាប់មានទម្ងន់១,០០ ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់ ។

១២.ថ្នាំក្រាមពណ៌សថ្លាមានចំនួន០២ កញ្ចប់មានទម្ងន់២,៩០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់ ។

១៣.ថ្នាំគ្រាប់ពណ៌ក្រហមមានចំនួន០១ កញ្ចប់ =០១ គ្រាប់មានទម្ងន់០,៤០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់ ។

១៤.ថ្នាំម្សៅកញ្ចប់ពណ៌ក្រហមសញ្ញារូបផ្លែស្តុបូរី មានចំនួន១០០កញ្ចប់មានទម្ងន់ ១២១២,៧០ក្រាមថ្លឹងទាំងសំបកវេចខ្ចប់។ 

១៥. ប្រភេទទឹកថ្នាំពណ៌ទឹកក្រូចចំនួន ០១ដបមានទម្ងន់៦២,៤០ក្រាម ទម្ងន់ថ្លឹងទាំងសំបកវេចខ្ចប់។

១៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង៕

ដោយ៖ សុថាន


ចែករំលែក៖