ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលល្បាតឃាត់ជនសង្ស័យពីរនាក់ជិះម៉ូតូឌុបគ្នាសង្ស័យប្រេីប្រាស់អាវុធខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យធ្វើការឃាត់ខ្លួនសួរនាំ ខណៈដែលនគរបាលល្បាតតាមមូលដ្ឋានហើយប្រទះ ឃើញក្រុមជនសង្ស័យជិះម៉ូតូឌុបគ្នា មានការសង្ស័យ។

ការឃាត់ខ្លួនក្រុមជនសង្ស័យទាំងពីរនាក់ខាងលើ បានកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជន សង្ស័យខាងលើ គឺកម្លាំងជំនាញរបស់អធិការដ្ឋាន​នគរបាលស្រុកសាមគ្គីមុនីជ័យ បានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំតូច​ ពេលកម្លាំងជិះល្បាតនៅតាមភូមិសាស្រ្ត បានជួបជនសង្ស័យចំនួន២នាក់​ មានកាន់អាវុធ ខុសច្បាប់១ដើម។

ទី១:​ ឈ្មោះ​ ឈឹម​ ពុទ្ធីសា​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ រស់នៅភូមិថ្លែងគល់​ សង្កាត់ពន្សាំង​ ខណ្ឌព្រែកព្នៅ​ ររាជធានីភ្នំពេញនិងទី២:​ ឈ្មោះ​ គង់​ សុខនៀង​ ភេទ ប្រុស​ អាយុ៣២ឆ្នាំ​ រស់នៅភូមិដូនរត្ន័​ សង្កាត់ឪឡោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។

បើ​តាមចម្លេីយសារភាពរបស់ជនសង្ស័យឈ្មោះ​ ឈឹម​ ពុទ្ធីសា​ និយាយថា កាំភ្លេីងដែលខ្លួនកាន់ជាប់ខ្លួននោះ ជារបស់ខ្លួនមែន ដែលបានយកមកពីឈ្មោះ​ បុល​ ភេទ ប្រុស​ អាយុ​ប្រហែល៣៥ឆ្នាំ​ រស់នៅម្តុំវត្តភ្នំ​ ខណ្ឌដូន ពេញ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី៤​ ខែកុម្ភះ​ ឆ្នាំ២០២៤​ពិតប្រាកដមែន ដោយមានគោលបំណងមកស៊ើបរកមេីលមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ 

 ក្រោយឃាត់ខ្លួនកម្លាំងនគរបាលដកហូត​ វត្ថុតាងដែលដកហូតរួមមាន​ ÷កាំភ្លេីងខ្លីចំនួន១ដេីម​ម៉ាករ៉ូឡូ​ ពណ៌ស​ មានលេខ13A60423(ប្រភេទប្រើហ្គាស់)។

•ម៉ូតូចំនួន១គ្រឿងSuzuki Nex​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HU-5482 

•នាឡិកាប៉ោល​ចំនួន១​ •កាតវ៉ាក់សាំង​១• កាតប័ណ្ណសមាជិកបសស​ •ទូរស័ព្ទម៉ាកអូរប៉ូ១គ្រឿង•និងកាតសម្គាល់កន្លែងធ្វេីការចំនួន១។ 

​ បច្ចុប្បន្នក្រុមជនសង្ស័យខាងលេី​ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបានស្រុកសាមគ្គីមុនីជ័យយកមកសាកសួរ រង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖