ខេត្តតាកែវ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកបាទី បានសហការជាមួយកម្លាំងមន្ទីរធ្វេីការស្រាវជ្រាវឃាត់ខ្លួនយុវជន០២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈនៅវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ២ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៤និង៤៥ស្ថិតនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
មន្ត្រីកងរាជអាវុធហត្ថស្រុកបាទី បានឲ្យដឹងថា យុវជនស្ទាវៗពីរនាក់ខាងលេីបានជិះម៉ូតូមួយគ្រឿងម៉ាកនិចពណ៌ក្រហមលាយស ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KR1671 បានធ្វេីសកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈបង្កភាពអសីលធម៌ និងអសន្តិសុខក្នុងសង្គម ទេីបកម្លាំងជំនាញបានធ្វេីការតាមឃាត់ខ្លួនរួមទាំងវត្ថុតាង(ម៉ូតូ)យកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទីដេីម្បីធ្វេីការសួរនាំ ។
ប្រភពដដែលបានឲ្យដឹងទៀតថា យុវជនទាំងពីរនាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី១.ឈ្មោះ ម៉េង តារា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ និងទី២ឈ្មោះ ធា វីរៈយុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
ក្នុងប្រតិបត្តិការនេះ ដោយមានការណែនាំពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក៏បានកម្លាំងជំនាញធ្វើការអប់រំណែនាំធ្វើកិច្ចសន្យា កោសក់ និងឲ្យអាណាព្យាបាលមកធានាដល់ពួកគេទាំងពីរវិលត្រឡប់ទៅលំនៅឋាន និងប្រគល់ម៉ូតូជូនវិញ ៕
ដោយ ៖ ភារ៉ា ដង្កោ