ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ស្លាប់និងមនុស្ស២នាក់ទៀតរងរបួសស្រាល ខណៈរថយន្តបែនដឹកដី២គ្រឿងបើកដេញគ្នាពេលយប់កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នៅផ្លូវជាតិលេខ៥៦ អា ស្ថិតភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ថា.ជនរងគ្រោះដែលស្លាប់មានឈ្មោះ អុី ម៉ៅ ភេទស្រី អាយុ៤៦ឆ្នាំ.មានកូនក្នុងបន្ទុកចំនួន ៣ នាក់រស់នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា.តាមសម្ដីប្តីជនរងគ្រោះបានឲ្យដឹងនៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺគាត់២នាក់ប្តីប្រពន្ធត្រឡប់ពីហាត់ប្រាណនៅភ្នំខ្លាកូនថ្មីមកផ្ទះវិញលុះដល់ចំណុចផ្លូវបំបែកជាបួនបានឈប់និងចិញ្ចើមផ្លូវបម្រុងឆ្លងផ្លូវមកខាងឆ្វេងដៃស្រាប់តែមានរថយន្តដឹកដី២គ្រឿងបើកបរប្រដេញគ្នាតាមបណ្តោយផ្លូវជាតិលេខ៥៦ទិសពីជើងមកត្បូងស្រាប់តែរថយន្តបែនដឹកដីពាក់ផ្លាកលេខភ្នំពេញ3A.6039បានរេចង្កូតមកបុករះម៉ូតូ២គ្រឿងធ្វើឲ្យរថយន្តជ្រុលបុកជាប់សរសរប៉ាណូខាងស្តាំដៃបណ្តាលកិនម៉ូតូ១គ្រឿងនិងមនុស្សស្លាប់ម្នាក់ក្រោមកង់រថយន្តខាងក្រោយស្តាំដៃនិងមនុស្ស២នាក់ទៀតរងរបួសស្រាល ខូចខាតម៉ូតូ២គ្រឿងចំណែករថយន្តបែនដឹកដី១គ្រឿងទៀតបើកគេចទៅមុខបាត់។
លោកបានបញ្ជាក់ថាៈក្រោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តចុះពិនិត្យវាស់វែងហើយគ្រោះថ្នាក់ដែលកើតឡើងបង្កដោយរថយន្តបែនដឹកដី២គ្រឿងបើកបរជែងគ្នាទើបបណ្តាលបុករះទៅលើអ្នកឈប់ម៉ូតូនៅចិញ្ចើមផ្លូវបណ្តាលស្លាប់ម្នាក់និងរបួស២នាក់ស្រាលដោយឡែកម៉ូតូ២គ្រឿង រងការខូចខាតក្រោយធ្វើការវាស់វែងរួចមន្ត្រីជំនាញបានយករថយន្តបង្កនិងម៉ូតូ២គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដោយឡែករថយន្តដែលបើកបររត់គេចមួយគ្រឿងទៀតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនបង្កគ្រោះថ្នាក់ដើម្បីអនុវត្តន៍តាមច្បាប់ ៕
ដោយ៖ វណ្ណា