ព័ត៌មានទាន់ហេតុការណ៍៖

Mbappe ជួយ PSG ឡើងដល់វគ្គផ្តាច់ព្រ័ត្រ French Cup

ចែករំលែក៖

ក្រុម Paris St-Germain នឹងត្រូវជួបជាមួយ Lyon នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់French Cup បន្ទាប់ពីគ្រាប់បាល់១គ្រាប់របស់ខ្សែប្រយុទ្ធ Kylian Mbappe បានជួយឱ្យពួកគេទម្លាក់ Rennes ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល១ទល់០។

Mbappe រកបានគ្រាប់ជ័យជម្នះនៅនាទីទី៤០ជាមួយនឹងការស៊ុតបាល់ផុតដៃអ្នកចាំទីក្រុម Rennes ផ្លាតចូលទីបានសម្រេច។

កីឡាករសញ្ជាតិបារាំងរូបនេះបានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ផងដែរ ប៉ុន្តែត្រូវអ្នកចាំទី Steve Mandanda របស់ Rennes សង្គ្រោះបាន នៅនាទីទី៣៧ បន្ទាប់ពីគាត់ត្រូវបានបង្កកំហុសនៅក្នុងតំបន់គ្រោះថ្នាក់

ខ្សែប្រយុទ្ធ PSG រូបនេះកំពុងលេងរដូវកាលចុងក្រោយរបស់គាត់សម្រាប់ក្លិប បន្ទាប់ពីយល់ព្រមចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid នៅរដូវក្តៅខាងមុខ

ការរកគ្រាប់បាល់ជ័យជម្នះរបស់ Mbappe ផ្តល់ឱ្យ PSG នូវឱកាសក្នុងការបន្ថែមសម្រាប់ពាន French Cup ចំនួន១៤ដងរបស់ពួកគេ ដោយឈ្នះលើកចុងក្រោយក្នុងឆ្នាំ២០២០២០២១ ហើយថែមទាំងធ្វើឱ្យក្រុមនេះស្ថិតក្នុងការស្វែងរកពាន៣ក្នុងរដូវកាលនេះ រួមជាមួយនឹង Ligue 1 និង Champions League ដែលពួកគេកំពុងប្រជែងជាមួយ Barcelona នៅវគ្គ៨ក្រុមចុងក្រោយ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖