ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្ត​ទៅបុករបងឃ្លាំងមួយកន្លែងបណ្តាលឱ្យខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនេីបមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរេចង្កូតបុកចូលរបងឃ្លាំងមួយកន្លែងបណ្តាលឲ្យរងការខូចខាតសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ករណីខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង១:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែមេសាឆ្នាំ២០២៤​ស្ថិត​តាមបណ្ដោយផ្លូវ​៤៣០ សង្កាត់​ផ្សារ​ដេីមថ្កូវ​ ខណ្ឌ​ចំការមន​​ រាជធានី​ភ្នំពេញ​ 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BL-3908បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងល្បឿនលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតជ្រុលទៅបុករបងឃ្លាំងមួយកន្លែងបណ្ដាលឲ្យបាក់រងការខូចខាត។ចំណែករថយន្តបង្កវិញខ្ទេចមួយកំណាត់មុខ ភ្លាមនោះដែរសមត្ថកិច្ចក៏បានឃាត់អ្នកបើកបរបាននៅកន្លែងកើតហេតុតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ​ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖