ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៤នាក់ ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី នាថ្ងៃទី ០៧ មេសានេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន​ និង​យុវតី​ សូម​ជៀស​ឱ្យ​ឆ្ងាយ​ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៤ នាក់ (ស្រី ០០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ១៤នាក់ រួមមាន៖ជួញដូរ ៣ករណី ឃាត់ ៥នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់(ស្រី ០នាក់),បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែមេសា រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៧២,០៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ០៦អង្គភាពបានចូលរួមបង្ក្រាប ៖

កម្លាំង​នគរបាល​ជាតិ​ ០៦អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៧៤ក្រាម។

២ / មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១១,៨៩ក្រាម។

៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១១,៦៣ក្រាម។

៤ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤៦,០៥ក្រាម។

៥ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៧ក្រាម។

៦ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១១ក្រាម៕

ដោយ៖ តារា


ចែករំលែក៖