ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោក  សុខ ឥសាន បានរិះគន់ចំៗទៅកាន់ អ្នកដែលនិយាយអាក្រក់ពីវៀតណាម គឺជាអ្នកមានសតិអារម្មណ៍ជាតិនិយមចង្អៀតចង្អល់ជាមួយនិងអ្នកបម្រើនយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម នៅក្រៅស្រុក។ 

លោកបានបន្ថែមថា ៖ ក្រុមប្រឆាំងដែលធ្វើសកម្មភាពនៅក្រៅប្រទេស មិនមែនត្រឹមតែចាប់ខ្លួនទេ គឺថែមទាំងនៅប្រទេសខ្លះ គេដាក់ផែនការកម្ទេចចោលទៀតផង។ ជាធម្មតាទេដែលក្រុមឧទ្ទាមក្រៅច្បាប់តែងតែធ្វើសកម្មភាពបង្ករអុកឡុកសភាពការណ៍ក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ សមត្ថកិច្ចរាជរដ្ឋាភិបាលកម្ពុជាមានតួនាទីទប់ស្កាត់និងបង្ក្រាប រាល់សកម្មភាពលនមើសច្បាប់ ដើម្បីធានាសន្តិសុខនិងសុវត្ថិភាពសន្តិភាពសង្គមសម្រាប់ ប្រជាជនកម្ពុជាទូទៅ។

លោក សុខ ឥសាន លើកឡើងថា ៖ ម្យ៉ាងវិញទៀត កម្ពុជាជាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស តែដឹកនាំនិងគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោតតាមឆន្ទៈប្រជាជនកម្ពុជា ដូច្នេះគណបក្សប្រជាជនកម្ពុជាមានសិទ្ធិតែងតាំងមន្ត្រីនិងយុវជនរបស់គណបក្សដែលគ្រប់លក្ខណសម្បត្តិនៅតាមស្ថាប័នរបស់រដ្ឋ មិនចំពោះជាកូនចៅឥស្សរជនណាទេ។ ការរិះគន់និងវាយប្រហារលើការតែងតាំងនិងចាត់តាំងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា គ្រាន់តែជាការច្រណែនរបស់គណបក្សចាញ់ឆ្នោតនិងក្រុមឧទ្ទាមក្រៅច្បាប់ប៉ុណ្ណោះ ៕

ដោយ ៖ សិលា


ចែករំលែក៖