ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៣៣នាក់​ ក្នុង​បទល្មើសគ្រឿងញៀនចំនួន ១៣ករណីទូទាំងប្រទេសថ្ងៃទី១២ មេសានេះ!

ចែករំលែក៖

ភ្នំពេញ៖ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​ព្រោះ​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៣៣ នាក់ (ស្រី ០៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ។

យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​  បានបញ្ជាក់ថា​ ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន៖​ ជួញដូរ ១ករណី ឃាត់ ៩នាក់(ស្រី ៤នាក់),ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៣នាក់(ស្រី ២នាក់),ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់(ស្រី ០នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមេសា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៤១២,៣២ក្រាម។​ កេតាមីន(Ke) ស្មេីនិង​ ១,៦០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ០៨អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,២៨ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៧០ក្រាម។

*៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៤ក្រាម។

*៤ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ០,១៨ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៦៧ក្រាម។

*៦ / រាជធានីភ្នំពេញ៖  រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៥នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,២៤ក្រាម។

*៧ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកIce ៤០៥,៨១ក្រាម និងKe ១,៦០ក្រាម។

*៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១២ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព

*១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៣១ក្រាម៕

ដោយ៖ តារា


ចែករំលែក៖