ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតជូនពររបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មានគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ យើងខ្ញុំ ទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន មានសេចក្តីសោមនស្សរីករាយ សូមគោរពជូនពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរជូនចំពោះ សម្តេចតេជោ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គល និងវិបុលសុខគ្រប់ប្រការ។

ឆ្លៀតក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពសម្តែងនូវការកោត សរសើរដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ដែលជាស្ថាបនិកបិតាសន្តិភាព បានខិតខំ ប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងការលះបង់យ៉ាងធំធេងក្នុងមហាបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ជាពិសេស បានយកជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដឹកនាំប្រជាជាតិកម្ពុជា ស្តារ និងកសាងបាននូវនីតិរដ្ឋ លទ្ធិ ប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។

ជាថ្មីម្តងទៀត ក្នុងវេលាប្រកបដោយសិរីសួស្តីនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណព្រះរតនៈត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំ

សព្ទសាធុការមហាពរជ័យជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងព្រមទាំងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត សម្រាប់ជា ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជា។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ ខ្ពង់ខ្ពស់ និងអភិវន្ទនាការដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំ ៕

ដោយ៖ សិលា


ចែករំលែក៖