ភ្នំពេញ ៖ កងកម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញ ប្រចាំការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ លេងកម្សាន្តសប្បាយ នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ក្នុងកម្មវិធី «សង្ក្រាន្ដវត្តភ្នំ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ។
រដ្ឋបាលរាជធានី សួស្តីឆ្នាំថ្មី សង្ក្រាន្តវត្តភ្នំ សូមស្វាគមន៍!
ថ្ងៃវិរៈវ័នបត ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ទស្សនីយភាពសិល្បៈគ្រប់ទម្រង់ ព្រមទាំងការប្រគំតន្ត្រី និងរាំលេងកម្សាន្ត អបអរសាទរទទួលអំណរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
សូមបងប្អូនទាំងអស់គ្នា អញ្ជេីញចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ទស្សនីយភាពសិល្បៈគ្រប់ទម្រង់ ព្រមទាំងការប្រគំតន្ត្រី និងរាំលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ឱ្យបានច្រេីនកុះករ ❤️️ ។
ដោយឡែកនៅខេត្តសៀមរាប ក្រៅពីរាំលេងកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ពលរដ្ឋក៏បានចូលរួមកម្មវិធីកាត់សក់សុំសិរីសួស្ដី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រៀបចំដោយក្រុមមិត្តយើង នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះផងដែរ ៕
ដោយ ៖ សិលា