ព័ត៌មានទាន់ហេតុការណ៍៖

នៅ៣ថ្ងៃទៀត នឹងមានផ្លាស់ប្ដូរស្នងការ ចំនួន៣ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង និងតែងតាំងប្រធាននាយកដ្ឋានអាវុធជាតិផ្ទុះ

ចែករំលែក៖

ភ្នំពេញ ៖ នៅ៣ថ្ងៃទៀត នឹងមានផ្លាស់ប្ដូរស្នងការ ចំនួន៣ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង និងតែងតាំងប្រធាននាយកដ្ឋានអាវុធជាតិផ្ទុះ ។

ក្នុងនោះបើពុំមានអ្វីប្រែប្រួលនោះទេ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តសៀមរាប។

ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ។ ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ 

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទ ណាត ស្នងការនគរបាលខេត្តសៀមរាប ត្រូវបានផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង។ ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ 

លោកឧត្តមសេនីយ៍ត្រី សែម គន្ធា អតីតស្នងការរងនគរបាលរាជធានីភ្នំពេញ និងបច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអាវុធជាតិផ្ទុះ៕ 

ដោយ ៖ សិលា


ចែករំលែក៖