ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចូលចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះដោយមិនដឹងពីមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានយកកាំបិតចុងស្រួចចូលទៅចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះដោយមិនដឹងមូលហេតុ បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់ក្នុងថ្លុកឈាម រួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល​ ថ្ងៃទី១៨​ ខែមេសា​ឆ្នាំ២០២៤​ នៅបុរីពិភពថ្មី​ ឈូកវ៉ា២​ ផ្លូវលេខ៣៦​ ផ្ទះលេខ៣១​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រជាពលរដ្ឋបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះស្រីល័ក្ខ​ អាយុ៣៣ឆ្នាំ​  មានប្តីជាជនជាតិចិន​ និងមានកូនប្រុសតូចៗ២នាក់​ ស្នាក់នៅបុរីពិភពថ្មី​ ឈូកវ៉ា២​ ផ្លូវលេខ៣៦​ ផ្ទះលេខ៣១​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានបន្តថា​ មុនពេលកេីតហេតុជនរងគ្រោះនៅក្នុងផ្ទះរបស់ខ្លួនដោយកូនប្រុសទាំង២នាក់នៅដេកក្នុងបន្ទប់ជាន់លេី ចំណែកប្តីចេញទៅធ្វេីការបាត់​។ លុះមកដល់វេលាកេីតហេតុមិនដឹងជនដៃដល់មកពីណាទៅណា​ ពេលបានឃេីញក៏ចូលទៅប្រតាយប្រតប់ជាមួយស្ត្រីរងគ្រោះ។ ឃេីញដូចនេះប្រជាពលរដ្ឋជិតខាងក៏រត់ទៅជួយតែទៅមិនទាន់ធ្វើឱ្យជនដៃដល់មានឱកាសចាក់ស្ត្រីរងគ្រោះជាច្រេីនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចជនដៃដល់បានអារ.កសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់។ 

ក្រោយកេីតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកេីតហេតុហ៊ុមព័ទ្ធទីតាំងកេីតហេតុនិងបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ។ 

បេីតាមព័ត៌មានបឋមដែលទទួលបាន ជនដៃដល់និងនរងគ្រោះជាបងប្អូនជីដូនមួយនិងគ្នា​ តែមិនដឹងថាមានរឿងអ្វីនោះទេទេីបកេីតរឿងបែបនេះ។ 

ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ករណីខាងលេីជារឿងគំនុំឬយ៉ាងណានោះទេ​ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖