ខេត្តព្រះសីហុ ៖ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានបន្តការងារថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដោយឈូសឆាយ កៀរកិន បង្ហាប់ និងស្រោចទឹក ចន្លោះគ.ម ១៩៩+០០០ ដល់២០១+០០០ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ដើម្បីជួយសម្រួលចរាចរណ៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
កំណាត់ផ្លូវនេះនៅតែបន្តជួសជុល ជាប្រចាំក្នុងឆ្នាំ២០២៤ ដើម្បីឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុលនេះ ៕
ដោយ ៖ សិលា