ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៨ មេសា ចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣០នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣០ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន ៖

+ជួញដូរ ៤ករណី ឃាត់ ៩នាក់(ស្រី ៣នាក់)

+ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៧នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ១៣នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមេសា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ៤៨៦១,៤៤ក្រាម។

-មេតំហ្វេតាមីន(Wy) = ៥៦៣,១០ក្រាម។

-កេតាមីន(Ke) = ៥៨,៨៨ក្រាម។

-អុិចស្តាសុី(mdma) = ៥៩៨,៥៥ក្រាម។

-កញ្ឆា = ២៦,៨០ក្រាម។

លទ្ធផលខាងលើ ០៦អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៥អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ២នាក់ មានដីកា ៣ករណី រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២១២៤,៧២ក្រាម។

២ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៣ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ៣នាក់។

៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ០នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,០២ក្រាម និងKe ៥៨,៨៨ក្រាម។

៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់។

PM : ១អង្គភាព

១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ២៧៣៤,៧០ក្រាម, Wy ៥៦៣,១០ក្រាម, MDMA ៥៩៨,៥៥ក្រាម និងកញ្ឆា ២៦,៨០ក្រាម៕

ដោយ ៖ សិលា


ចែករំលែក៖