ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងភរិយា នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៤ ខែមេសា

ចែករំលែក៖

ភ្នំពេញ ៖ បើតាមលោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា៖  លោក ថងលុន ស៊ីសុលីត ( THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកស្រី ណាលី សុីសុលីត នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

   សូមបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋឡាវនាឱកាសនេះ សបញ្ជាក់ច្បាស់អំពីការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់និងពង្រឹងនូវទំនាក់ទំនងល្អជាប្រពៃណីដែលមានស្រាប់និងភាពជាដៃគូយុទ្ធសាស្ត្រព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានឹងឡាវទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីសម្រាប់ប្រយោជន៍ទៅវិញទៅមកនៃប្រទេសនិងប្រជាជនទាំងពីរ ៕

ដោយ ៖ សិលា


ចែករំលែក៖