ព័ត៌មានទាន់ហេតុការណ៍៖

នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប ម៉ូតូបុក រថយន្តបណ្ដាលឱ្យអ្នកជិះម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តសៀមរាប ៖ បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់ភ្លាមៗ ដោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅវេលា ម៉ោង ០៨និង២០នាទី ព្រឹកថ្ងៃ ទី ១៩ ខែមេសា ឆ្នាំ ២០២៤នៅចំណុចផ្លូវក្រវ៉ាត់ក្រុងសៀមរាប ស្ថិតនៅភូមិ វត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ 

សមត្ថកិច្ចបានឱ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តនិងម៉ូតូ អ្នកបេីកបរម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ផ្លាកលេខសៀមរាប1AE -0554  ឈ្មោះ គូរ កោះ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរការយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បុកជាមួយរថយន្ត ម៉ាក NISSAN ពណ៌ខៀវ ផ្លាកលេខភ្នំពេញ3A 2999 បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។

សមត្ថកិច្ចបានប្រាប់បន្តថា ៖ ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត។ 

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ករណីនេះតាមការសន្និដ្ឋានបឋម មូលហេតុអាចរថយន្តបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន និងម៉ូតូអាចល្បឿនលឿន។ 

ដោយឡែកវត្ថុតាងរថយន្តនិងម៉ូតូ បានសមត្ថកិច្ច យកវត្ថុតាងទៅរក្សាទុកនៅស្នាក់កានគរបាលចរាចរណ៍ផ្លូវគោកមាត់ស្ទឹង ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ 

ដោយ ៖ សិលា


ចែករំលែក៖