ព័ត៌មាននៃការវាយប្រហារដែលគេសង្ស័យថាធ្វើឡើងដោយអុីស្រាអែលនៅក្បែរមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងIsafahan ភាគកណ្តាលប្រទេសអុីរ៉ង់កាលពីថ្ងៃទី ១៩ ខែមេសា បានផ្ទុះឡើងដោយបង្កើនការព្រួយបារម្ភអំពីជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា ដែលជំរុញឱ្យតម្លៃប្រេងនិងមាសពិភពលោកកើនឡើងភ្លាមៗ .
បន្ទាប់ពីព័ត៌មាននៃការឆ្លើយតបរបស់អុីស្រាអែលចំពោះការវាយប្រហាររបស់អុីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី 19 ខែមេសា ស្ថានីយទូរទស្សន៍ CNBC បានផ្សាយថា តម្លៃប្រេង Brent ស្តង់ដារពិភពលោកបានជួញដូរខ្ពស់ជាង 3.63% នៅ 90.27 ដុល្លារ/បារ៉ែល នៅពេលដែលតម្លៃប្រេង WTI របស់សហរដ្ឋអាមេរិកកើនឡើង 3.66% ដល់ 85.76 ដុល្លារ/បារ៉ែល។ ទ្រព្យសកម្ម Safe-haven ក៏បានកើនឡើងផងដែរ ខណៈដែលតម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេលថ្មីគឺ 2,411.09ដុល្លារក្នុងមួយអោន ខណៈដែលប្រាក់យ៉េនបានកើនឡើង 0.45% ដល់ 153.93 ធៀបនឹងប្រាក់ដុល្លារ។
លោក Clay Seigle នាយកសេវាកម្មប្រេងពិភពលោករបស់ Rapidan Energy បាននិយាយថា វានៅតែលឿនពេកក្នុងការកំណត់នូវអ្វីដែលអាចនឹងកើតឡើងបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ លោកបានចង្អុលបង្ហាញថា “ហានិភ័យធំ” ចំពោះទីផ្សារប្រេងនៅក្នុងបរិបទនៃជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា គឺស្ថិតនៅក្នុងការណ៍ពិតដែលថាការនាំចេញប្រេងពីឈូងសមុទ្រអារ៉ាប់នឹងត្រូវកាត់ផ្តាច់។ តំបន់នេះទទួលបន្ទុកផលិតប្រេងជាង២០លានបារ៉ែលក្នុងមួយថ្ងៃ។
ការរំខាន ឬការបិទច្រកសមុទ្រ Hormuz ដែលជាចំណុចស្នូលសំខាន់រវាងអុីរ៉ង់ និងអូម៉ង់ ដែលតាមរយៈនោះ 1/5 នៃទិន្នផលប្រេងពិភពលោកហូរជារៀងរាល់ថ្ងៃ ក៏នឹងធ្វើឱ្យតម្លៃប្រេងឡើងថ្លៃផងដែរ។ លោកបានបន្ថែមថា៖ «ការរំខានរបស់ Hormuz នឹងធ្ងន់ធ្ងរខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោក ហើយថែមទាំងអាចជំរុញតម្លៃប្រេងទៅជាបីខ្ទង់ផងដែរ»។
កន្លងមក ទីភ្នាក់ងារសារព័ត៌មានអុីរ៉ង់ FARS បានរាយការណ៍ថា ការផ្ទុះដ៏ធំចំនួនបីត្រូវបានឮនៅក្នុងតំបន់ក្បែរមូលដ្ឋានទ័ពអាកាសរបស់កងទ័ពអុីរ៉ង់ ភាគពាយព្យនៃទីក្រុង Isfahan ។ ប្រភពមួយរបស់ FARS បាននិយាយថា “ប្រព័ន្ធការពារអាកាសត្រូវបានធ្វើឱ្យសកម្មដើម្បីប្រឆាំងនឹងវត្ថុដែលមើលទៅដូចជាយន្តហោះគ្មានមនុស្សបើក (UAVs)” ៕ ដោយ៖ ធីរីណា
រូបថត៖ the star