ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមការងារថ្នាក់ពង្រឹងមូលដ្ឋានឃុំដូង៖ សូមអោយបងប្អូនប្រជាពលរដ្ឋ ទាំងអស់ថែរក្សាសុខភាពជាចម្បង ព្រោះសព្វថ្ងៃនេះអាកាសធាតុក្តៅខ្លាំងងាយនឹងមានជំងឺ

ចែករំលែក៖

    ខេត្តស្វាយរៀង៖ លោក ហុង វិណុល សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារថ្នាក់ពង្រឹងមូលដ្ឋានស្រុករមាសហែកនិងជាប្រធានក្រុមការងារថ្នាក់ពង្រឹងមូលដ្ឋានឃុំដូង បានថ្លែងថា សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព ជាចម្បង ព្រោះសព្វថ្ងៃនេះអាកាសធាតុក្តៅខ្លាំងងាយនឹងមានជំងឺ បើមានអាការមិនស្រួលខ្លួនត្រូវប្រញាប់ទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិត ។

    ការថ្លែងបែបនេះរបស់លោកហុង វិណុល ធ្វើឡើងនាព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២៤ ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៧៤៤គ្រួសារ ស្ថិតនៅក្នុងវត្តដូង ឃុំដូង ស្រុករមាសហែក។

    ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ក្រុមគ្រួសាររបស់លោកហុង វិណុល ប្រធានក្រុមការងារថ្នាក់ពង្រឹងមូលដ្ឋានឃុំដូង លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោកអុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ  ព្រមទាំងក្រុមការងារថ្នាក់ពង្រឹងឃុំដូងជាច្រើននាក់ផងដែរ។

    លោកក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់លោកសៅ សុខា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែកដល់ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះផងដែរ។

    លោកបានបន្តថា ការជួបសំណេះសំណាលសួរសុខទុក្ខនិងផ្ដល់អំណោយនាពេលនេះ គឺមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ ពណ៌សម្បុរអ្វីនោះទេ ពោលគឺទីណាមានការលំបាកទីនោះមានវត្តមានក្រុមការងារថ្នាក់ពង្រឹងឃុំចុះជួយជានិច្ច ទោះបីជា អំណោយមិនច្រើនក្ដី ក៏អាចជួយរំលែក ជីវភាពរបស់បងប្អូនបានមួយរយះពេល ផងដែរ។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៧៤៤គ្រួសារ សម្រាប់ក្នុងមួយគ្រួសារ គឺទទួលបាន អង្ករ២០គីឡូក្រាម មុង១ ក្រមា១ ភួយ១ និងថវិកាចំនួន៣ម៉ឺនរៀលផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖