ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនរថយន្តទំនើប Ferrari កើនចំណូលតែភាគហ៊ុនធ្លាក់ចុះ

ចែករំលែក៖

ប្រាក់ចំណូលរបស់ក្រុមហ៊ុនស្ព័រសេរីទំនើប Ferrari បានកើនឡើងចំនួន១៣ភាគរយនៅក្នុងត្រីមាសទីមួយឆ្នំនេះ ប៉ុន្តែភាគហ៊ុនរបស់ពួកគេបែរជាធ្លាក់ចុះទៅវិញ។

ទោះបីជាការធ្លាក់ចុះភាគហ៊ុនដែលធ្វើឲ្យអ្នកវិនិយោគជាច្រើនមានការព្រួយបារម្ភ ក៏អគ្គនាយកក្រុមយក្សរបស់អ៊ីតាលីFerrari បានបញ្ជាក់ថានេះគឺជាការចាប់ផ្តើមប្រកបដោយភាពវជ្ជមាននៅក្នងឆ្នាំថ្មី។ គាត់បានបន្ថែមថាមូលហេតុដែលធ្វើឲ្យមានចំណូលកើនឡើងដូចនេះដោយសារតែកត្តារួមផ្សំជាច្រើន ដូចជាតម្លៃ ការលក់ផលិតផលចម្រុះ ពិសេសគឺកត្តាគុណភាពយានយន្តផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះការចែកចាយរថយន្តម៉ូដែល Daytona SP3 ដែលមានតម្លៃ 2 លានអឺរ៉ូ ក៏មានការកើនឡើងច្រើន។

ប្រាក់ចំណូល របស់ Ferrari មុនពេលការប្រាក់ និងបង់ពន្ធ បានឈានដល់ 605 លានអឺរ៉ូក្នុងខែមករាដល់ខែមីនា ចំណែកការនាំចេញបានធ្លាក់ចុះចំនួន 7 គ្រឿងមកនៅត្រឹម 3,560 ហើយ តំបន់ប្រទេសចិន ហុងកុង និងតៃវ៉ាន់ធ្លាក់ចុះ20% ៕

ដោយ៖ ភារៈ


ចែករំលែក៖