ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧២នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៣១ករណីទូទាំងប្រទេសថ្ងៃទី ១០ ឧសភាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៧២នាក់ (ស្រី ០២នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ទូទាំងប្រទេស​ បានចុះស្រាវជ្រាវ​ និងឃាត់ខ្លួន​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣១ករណី​ កាលពីថ្ងៃទី១០ ខែឧសភាម្សិលមិញនេះ​។​ ដូច្នេះ​យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៧២នាក់ រួមមាន៖​ ជួញដូរ ៧ករណី ឃាត់ ១៨នាក់(ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៥នាក់(ស្រី ១នាក់),ប្រើប្រាស់ ៧ករណី ឃាត់ ២៧នាក់(ស្រី ០នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែឧសភា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ២២៨,៤៩ក្រាម។​ មេតំហ្វេតាមីន(Wy)ស្មេីនិង​១១,៨៨ក្រាម។​ កេតាមីន(Ke)ស្មេីនិង​២២៨,២១ក្រាម។​ អុិចស្តាសុី(mdma)ស្មេីនិង​ ១៣៧,១៣ក្រាម។​ និងកញ្ឆា ស្មេីនិង​ ២៣,៦៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៥អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១៧អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២៦,២៩ក្រាម, Ke ១១,៨៨ក្រាម និងMDMA ៩,១០ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,២៧ក្រាម។

*៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៦,៩៥ក្រាម។

*៤ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៥ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់ ចាប់យកIce ១០,១៧ក្រាម។

*៦ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៨៦ក្រាម។

*៧ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៤,៥១ក្រាម។

*៨ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,១១ក្រាម និងMDMA ២,៤៩ក្រាម។

*៩ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤៨,៤១ក្រាម។

*១០ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,៤៣ក្រាម។

*១១ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ១,៧៧ក្រាម។

*១២ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៤,៨០ក្រាម និងKe ៣៣,៨១ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត ៥អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកKe ១៦៧,១០ក្រាម និងMDMA ១៣៤,៦៤ក្រាម។

*២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ២,៧៥ក្រាម។

*៣ / សៀមរាប៖ ប្រើ៤ ១ករណី ឃាត់ ៤នាក់។

*៤ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៩ក្រាម។

*៥ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកKe ១៣,៩២ក្រាម និងកញ្ឆា ២៣,៦៩ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖