ភ្នំពេញ ៖ លោក សុខ ឥសាន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ចោទថារាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាច់ការ = ក្រែងបានមកធ្វើការនិងរស់នៅកូរ៉េខាងត្បូងនិងបណ្តាប្រទេសគឺដោយសាររាជរដ្ឋាភិបាលសម្តេចតេជោនិងរាជរដ្ឋាភិបាលសម្តេចធិបតីនឹងឬអី?
២- ការបានទៅធ្វើការនៅកូរ៉េនិងបណ្តាប្រទេសក្រែងមកពីមានសេរីភាពនិងប្រជាធិបតេយ្យនឹងហើយ = ដល់បានមកដល់ប្រទេសគេបែរជាថាកម្ពុជាគ្មានសិទ្ធិនិងប្រជាធិបតេយ្យទៅវិញ?
៣- បើកម្ពុជាចេះលួចលុយបានរាប់មុឺនលានដុល្លា/ឆ្នាំៗ = តើចាំបាច់ខិតខំទាក់ទាញវិនិយោគបរទេសនិងជីកព្រែកទន្លេធ្វើអី?
៤- អំពើឧក្រឹដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកើតមានមែននៅកម្ពុជាតែត្រូវបានទប់ស្កាត់និងបង្ក្រាបជាបន្តបន្ទាប់ = ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺជាការពិតមិនមែនប្រជាភិថុតិទេ។
៥- បាតុភាពអសកម្មដែលបានកើតមានឡើងហើយត្រូវបានបង្ក្រាបនិងទប់ស្កាត់ = មានន័យថាអត់មាន?
៦- ការបង្កើតគណ:កម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ = គឺដើម្បីលុបបំបាត់រាល់អំពើអសកម្មមួយនេះមិនឲ្យកើតមានឡើងជាយថាហេតុនៅកម្ពុជា?
៧- ចេះតែអំពាវនាវឲ្យមានការដោះស្រាយបញ្ហដោយសន្តិវិធី = តែក្រុមប្រឆាំងចេះបង្ករអំពើល្មើសច្បាប់ជាបន្តបន្ទាប់ ?
៨- ការវាយប្រហារមកលើគណបក្សកាន់អំណាចមិនមែនជាសិទ្ធិបញ្ចេញមតិទេ = តែជាបទល្មើសដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់?
៩- ទោះជាជនពិការក៏ដោយក៏ជាពលរដ្ឋដូចគេដូចឯងដែរ = បើដឹងថាពិបាករស់នៅក្នុងគុកកុំធ្វើអ្វីខុសច្បាប់ ?
១០- ការចាប់ខ្លួនជនល្មើសច្បាប់មិនមែនដោយសារខ្លាចទេ = តែមកពីជននោះប្រព្រឹត្តល្មើសច្បាប់ ៕
ដោយ ៖ សិលា