ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០  ខែឧសភា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសេចក្ដីព្រាងច្បាប់នេះ ដែលទាមទារឱ្យ អង្គប្រជុំយកចិត្តទុកដាក់ពិនិត្យ ពិភាក្សា  ឱ្យបានច្បាស់លាស់ ល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងទិដ្ឋភាពទម្រង់ និងខ្លឹមសារ ដើម្បីធានានូវភាពស្មើគ្នា សម្រាប់អ្នកផលិត និងអ្នកទិញ។ 

សូមជម្រាបជូនថា ច្បាប់កិច្ចសន្យាផលិតកម្មកសិកម្ម មានកំណត់អំពីវិធាននៃការបង្កើតកិច្ចសន្យាផលិតកម្មកសិកម្ម និងយន្តការក្នុងការដោះស្រាយវិវាទទាក់ទងនឹងកិច្ចសន្យាផលិតកម្មកសិកម្ម ក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍របស់ភាគីនៃកិច្ចសន្យាទាក់ទងទៅនឹងការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖