ព័ត៌មានទាន់ហេតុការណ៍៖

Update៖ យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ចុះចតបន្ទាន់នៅប្រទេសថៃ ស្លាប់ម្នាក់របួស៣០នាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានផ្សាយថា នៅថ្ងៃទី 21 ឧសភា អ្នកដំណើរយ៉ាងតិច ម្នាក់បានស្លាប់ និង 30 នាក់ទៀតរងរបួស បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ជើងហោះហើរ លេខ SQ321 ចេញដំណើរពីទីក្រុងឡុងដ៍ ទៅកាន់ប្រទេសសិង្ហបុរី បានចូលទៅក្នុងតំបន់ដែលមានអាកាសធាតុ ច្របូកច្របល់ ដោយបង្ខំឱ្យចុះចតជាបន្ទាន់នៅទីក្រុងបាងកក ប្រទេសថៃ។អ្នកដំណើរម្នាក់ត្រូវបានគេជឿថាបានស្លាប់ និង 30 នាក់ផ្សេងទៀតបានរងរបួសនៅលើជើងហោះហើរពីទីក្រុងឡុងដ៍ទៅកាន់ប្រទេសសិង្ហបុរីនៅរសៀលនេះ ថ្ងៃទី២១ខែឧសភា ដែលត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់នៅក្នុងប្រទេសថៃ។
ប្រភពបានឲ្យដឹងថា យន្តហោះប៊ូអ៊ីង ៧៧៧ បានចាកចេញពីចក្រភពអង់គ្លេសនៅល្ងាចថ្ងៃទី ២០ ខែឧសភា។ នៅពេលធ្វើដំណើរចូលទៅក្នុងដែនអាកាសក្នុងតំបន់នោះ យន្តហោះបានជួបប្រទះនឹងភាពច្របូកច្របល់យ៉ាងធ្ងន់ធ្ងរ និងបានទទួលរងនូវព្យុះផ្គររន្ទះយ៉ាងខ្លាំង។ បន្ទាប់មក យន្តហោះត្រូវបង្វែរទៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិក្នុងទីក្រុងបាងកក ជំនួសឱ្យការចុះចតនៅអាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរីតាមការគ្រោងទុក។
យន្តហោះដឹកអ្នកដំណើរខាងលើ មានអ្នកដំណើរសរុប ២១១នាក់ និង សមាជិកក្រុមអាកាសយានិក ១៨នាក់ ចាកចេញពីអាកាសយានដ្ឋាន អន្តរជាតិ Heathrow ក្នុងទីក្រុងឡុង ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី៕

ដោយ៖ ធីរីណា


ចែករំលែក៖