ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចរថយន្តដោយទាំងយាយនិងចៅនៅក្រុងប៉ោយប៉ែត(មានវីដេអូ)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ2C.4361 ដែលម្ចាស់បញ្ឆេះម៉ាសុីនរួចឈប់ចតចុះទិញទំនិញត្រូវបានចោរលួចបើកដោយទាំងយាយនិងចៅកាលពីយប់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២៤នៅចំណុចផ្សារអគ្គៈឋិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

   លោកអធិការក្រុងប៉ោយប៉ែតព្រហ្ម ពិសិដ្ឋ មានប្រសាសន៍តាមទូរស័ព្ទ នៅថ្ងែទី២២ខែឆ្នាំដដែលថា រថយន្តខាងលើបានបើកមកដល់ចំណុចកើតហេតុក៏ឈប់ចតបញ្ឆេះចោលដោយមិនបានពន្លត់ម៉ាស៊ីន ព្រោះក្នុងរថយន្តនោះមានម្ដាយនិងកូនរបស់គាត់ ខណៈនោះជនសង្ស័យខាងលើអាចថាជាជនញៀនថ្នាំបានឡើងបើកចេញទៅបាត់តែរយៈពេលមិនបាន៥ម៉ោងផង សមត្ថកិច្ចសហការជាមួយស្ថាប័នផ្សេងបានស្វែងរកឃើញរថយន្តដែលជនសង្ស័យបើកយកទៅប្លុងចោលនៅខាងក្រោយផ្សារសហគមន៍ឋិតក្នុងភូមិចាន់គិរី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

លោកបញ្ជាក់ថាៈ ចំពោះជនសង្ស័យសមត្ថកិច្ចកំពុងតែស្វែងរកដើម្បីយកមកសួរនាំ៕

ដោយ ៖ វណ្ណា


ចែករំលែក៖