ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីពីរនាក់ជិះម៉ូតូលឿនបុករថយន្តដឹកទឹកកកបណ្ដាលឱ្យស្លាប់ភ្លាមៗ គួរឱ្យរន្ធត់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ស្ត្រីចំនួនពីរនាក់បានបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកទឹកកកបណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ គួរឱ្យរន្ធត់។ 

ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១ព្រឹក លើផ្លូវជាតិលេខ ៦Aចន្លោះគីឡូម៉ែត្រលេខ ៦៧ – ៦៨ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម រវាងម៉ូតូបើកបុក ពីក្រោយរថយន្ត។ 

នៅកន្លែងកើតហេតុគេបានឱ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាកហុងដាឌ្រីមC125 (ឆ្នាំ ០១៤) ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CC-1221 បើកបរដោយឈ្មោះ ហ៊ន់ សម្បត្តិ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ   ទីលំនៅភូមិអណ្ដូងពោធិ៍ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមដំណើរជាមួយឈ្មោះ ចេង រ៉ា ភេទស្រី អាយុ៤២ឆ្នាំ ដូចគ្នា ជនជាតិខ្មែរ ទីលំនៅភូមិត្រពាំងឬស្សី ឃុំ ស្រុកជាមួយគ្នា ដែលមានទិសដៅពីលិច ទៅកើតស្របទិសគ្នា បានបុកប៉ះពីក្រោយជាមួយរថយន្តម៉ាកហ៉ីយ៉ាន់ដាយដឹកទឹកកកពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-7894 អ្នកបើកបរ (មិនស្គាល់អត្តសញាណ) ដែលឈប់នៅលេីចិញ្ចេីមផ្លូវ។

ប្រភពបានឱ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យស្លាប់មនុស្សស្រី០២នាក់ (អ្នកបើកបរម៉ូតូ)ស្លាប់នៅនឹងកន្លែង ហើយអ្នករួមដំណើរក៏ស្លាប់ មូលហេតុអ្នកបើកបរម៉ូតូប្រេីប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕ 

ដោយ ៖ សិលា


ចែករំលែក៖