ភ្នំពេញ ៖ ក្រុមការងារ នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្កេីតគ្រុប Telegram សម្រាប់សាធារណជន ដើម្បីផ្តល់ភាពងាយស្រួលជូនដល់សាធារណជន ក៏ដូចជាបងប្អូនអ្នកសារព័ត៌មាន ងាយស្រួលផ្តល់ព័ត៌មានទាន់ហេតុការណ៍ដែលពាក់ព័ន្ធនឹងករណីគ្រោះអគ្គិភ័យបន្ទាន់! ហេីយគ្រុបនេះនឹងទទួលព័ត៌មាន ២៤ម៉ោងលេី២៤ម៉ោង ដែលកេីតឡេីង នឹងត្រូវការការអន្តរាគមន៍បន្ទាន់ពីកម្លាំងសមត្ថកិច្ចរបស់យេីង។
គួរបញ្ជាក់ថា សូមជួយថតរូបភាព, វិដេអូ និងបញ្ជាក់ពីទីតាំងកេីតហេតុឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់កម្លាំងសមត្ថកិច្ចជំនាញរបស់យើងចេញជួយអន្តរាគមន៍ទាន់ពេលវេលា។
ជាមួយគ្នានោះ ក្នុងករណីចាំបាច់បំផុត សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋខលមកលេខ 666 (សម្រាប់តែប្រពន្ធ 012 ប៉ុណ្ណោះ)។ ឬក៏ទំនាក់ទំនងលេខក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស លេខ 097 7 3333 55។
ដូច្នេះ សូមសាធារណជននិងបងប្អូនអ្នកសារព័ត៌មាន អាចធ្វើការស្តេននូវឆាណែលតេលេក្រាមផ្លូវការរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ https://t.me/policefirephnompenh ៕
ដោយ ភារ៉ា ដង្កោ