ព័ត៌មានទាន់ហេតុការណ៍៖

លួចថតរូបសង្សារពេលអាក្រាតកាយទុកក្នុងទូរស័ព្ទត្រូវជនរងគ្រោះប្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ក្រោយពីទាក់ទងគ្នាជាមួយនារីម្នាក់ធ្វេីជាសង្សារអស់រយៈពេលជិត២ខែនិងបានរួមរ័កមេត្រីជាមួយគ្នាជាច្រេីនលេីកច្រេីនសារមកបែរជាលួចថតរូបនារីជាសង្សារទុកក្នុងទូរស័ព្ទខណៈនាងដេកលក់​ទាំងអាក្រាតកាយ​ រហូតនាងឆែកឃេីញក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន​កាលពីវេលា​ម៉ោង​២២និង៣០នាទី​យប់​ថ្ងៃទី​២៨​ ខែ​ឧសភា​ ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ 

ជនសង្ស័យឈ្មោះ ផាន រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបន្ទប់ជួលលេខ២២ ជាន់ទី១ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ថ ភ ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួលគ្មានលេខ ជាន់ទី២ ភូមិ ចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ មុនពេលកើតហេតុ កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៤ ជនរងគ្រោះបានស្គាល់ជនសង្ស័យ​នៅម្តុំតូបទឹកត្នោតជូរ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចបានទាក់ទងគ្នាធ្វើជាសង្សារ ហើយធ្លាប់គេងជាមួយជនសង្ស័យជាច្រើនដង។ បន្ទាប់មកនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ២១:៣០ នាទីជនសង្ស័យបានមកទទួលជនរងគ្រោះ ទៅខួបកំណើតនៅម្តុំលូ៥ ពេលត្រឡប់មកវិញជនរងគ្រោះបានទៅគេងបន្ទប់ជួលជនសង្ស័យ គឺបន្ទប់ជួលលេខ២២ ជាន់ទី០១ ភូមិចាក់ជ្រូក សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបានរួមភេទជាមួយជនសង្ស័យ០១ដង រួចជនសង្ស័យក៏គេងទៅ។ លុះមកដល់វេលាម៉ោង ០១:០៣នាទីឆ្លងចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ជនរងគ្រោះបានយកទូរស័ព្ទដៃជនសង្ស័យម៉ាក OPPO ពណ៌ខ្មៅ មកឆែកមើលស្រាប់តែឃើញរូបភាពសន្លឹក និងរូបភាពវីដេអូអាក្រាតកាយរបស់នាង ដែលជនសង្ស័យបានលួចថតកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០២:២៨ នាទី ត្រង់ចំណុចបន្ទប់ជួលលេខ២២ ជាន់ទី០១ ភូមិចាក់ជ្រូក សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលដែលជនរងគ្រោះគេងលក់មិនដឹងខ្លួន។ ភ្លាមនោះជនរងគ្រោះមិនបានធ្វើឱ្យជនសង្ស័យដឹងខ្លួននោះទេ រហូតដល់ពេលព្រឹកម៉ោង ១០:០០ នាទី ទើបជនរងគ្រោះបានចេញពីបន្ទប់ជួលជនសង្ស័យត្រឡប់ទៅបន្ទប់ជួលខ្លួនវិញ រួចប្រាប់បងប្អូន និង បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម នៅវេលា ម៉ោង១៥:៣០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤។

    ក្រោយទទួលពាក្យបណ្ដឹងរួច លុះដល់វេលាម៉ោង១៨:០០នាទីថ្ងៃដដែល ជនរងគ្រោះបានឃើញជនសង្ស័យនៅត្រង់ចំណុចបន្ទប់ជួលលេខ២២ ជាន់ទី០១ ភូមិចាក់ជ្រូក សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច និងបានឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ចតែម្តង។

    បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖