ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ប៊ុនធឿន ចាត់ឱ្យលោក លឹម សាម៉ឺឌី ដឹកនាំកម្លាំងចម្រុះចុះធ្វើរដ្ឋបាលនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១

ចែករំលែក៖

ភ្នំពេញ៖ លោក លឹម សាម៉ឺឌី នាយករដ្ឋបាលខណ្ឌឬស្សីកែវ តំណាងលោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះក្រោមឱវាទចុះធ្វើរដ្ឋបាលសម្រង់ស្ថិតិតាមទីតាំងស្មុគស្មាញមួយចំនួន ដើម្បីរៀបចំលើកកម្ពស់សោភណភាពឡើងវិញ និងងាយស្រួលគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងឈានដល់ការទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ។

សកម្មភាពនៃការចុះធ្វើរដ្ឋបាលរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីធ្វើសម្រង់ស្ថិតិត្រៀមរៀបចំកែលម្អ និងលើកកម្ពស់សោភណភាពឱ្យប្រសើរឡើងវិញ និងកាន់តែងាយស្រួលគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអាចឈានដល់ការទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗ នេះបានអនុវត្តឡើងនៅតាមទីតាំងស្មុគស្មាញមួយចំនួន ទាំងនៅតាមច្រាំងទន្លេនិងតាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

លោក លឹម សាម៉ឺឌី បានលើកឡើងថា ក្រោយទទួលបានការដឹកនាំពីលោកអភិបាលខណ្ឌឬស្សីកែវ និងមានការចូលរួមពីមន្ត្រីខណ្ឌ-សង្កាត់ និងសមត្ថកិច្ចខណ្ឌ អាវុធហត្ថខណ្ឌ ចៅសង្កាត់ ប៉ុស្ដិ៍រដ្ឋបាល មេភូមិ និងប្រជាការពារជាច្រើននាក់ទៀត ដែលជាកម្លាំងចម្រុះបានយកចិត្តទុកដាក់លើការអនុវត្តតួនាទីភារកិច្ចនៃការចុះណែនាំ សំខាន់ការសម្រង់ស្ថិតិតាមខ្នងផ្ទះ និងត្រៀមរៀបចំកែលម្អលើកកម្ពស់សោភណភាពឱ្យប្រសើរឡើងវិញ និងកាន់តែងាយស្រួលដល់ការគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអាចឈានដល់ការទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ សំដៅក្នុងការឆ្លើយតបបន្តអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ពិសេសរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ អរុណរះ


ចែករំលែក៖