ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយ ស្តីពីការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់។ យោងតាមប្រការ១ នៃប្រកាសនេះ បានឱ្យដឹងថា ប្រកាសនេះមានគោលបំណងណែនាំអនុវត្តការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ «គ.ព.គ.ល.គ» ដូចមានចែងក្នុងមាត្រា១៦ នៃអនុក្រឹត្យលេខ១៣៩ អនប្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណចក្រកម្ពុជា។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ការអនុវត្តរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ឬអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។
ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសដែលមានភ្ជាប់ជូនខាងក្រោម ៕
ដោយ ៖ សិលា