ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម Francis Joseph Guevara Escudero ដែលត្រូវបានជាប់ឆ្នោតជា ប្រធានទី២៥នៃព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម Francis Joseph Guevara Escudero ដែលត្រូវបានជាប់ឆ្នោតជា ប្រធានទី២៥នៃព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីន !

ឯកឧត្តម Francis Joseph Guevara Escudero

ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន ទីក្រុងម៉ានីល

ឯកឧត្តម ជាទីគោរពរាប់អាន!

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ ដោយស្មោះអស់ពីដួងចិត្តបំផុតចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតជា ប្រធានទី២៥ នៃព្រឹទ្ធសភា នៃ សាធារណរដ្ឋហ្វីលីពីន កាលពីពេលថ្មីៗនេះ។ ជ័យជំនះក្នុងការបោះឆ្នោតរបស់ ឯកឧត្តម ឆ្លុះបញ្ចាំងពី ទំនុកចិត្ត និងជំនឿជឿជាក់ ដែលសមាជិកព្រឹទ្ធសភា និងប្រជាជនហ្វីលីពីន មានលើភាពជាអ្នកដឹកនាំ របស់ ឯកឧត្តម។

ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរបស់យើងនៅ ឆ្នាំ១៩៥៧ កម្ពុជា និងហ្វីលីពីន បាន រីករាយ និងទទួលនូវផលប្រយោជន៍ជាច្រើន ពីទំនាក់ទំនងមិត្តភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់យើង សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមក ដល់ប្រទេស ស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជនរបស់យើង។

ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ព្រឹទ្ធសភាយើង នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ សភារបស់យើង ដើម្បីបង្កើតបាននូវផលជះវិជ្ជមានបន្ថែមទៀតដល់សន្តិភាព សុភមង្គល និងវិបុលភាពនៃ ប្រទេសយើងទាំងពីរ និងតំបន់អាស៊ាន។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អាន និងសព្ទសាធុការពរពីខ្ញុំ សូម ឯកឧត្តម មានសុខភាព ល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចថ្មីៗដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម ៕

ដោយ ៖ សិលា


ចែករំលែក៖