ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រី២នាក់បានបើករថយន្តតូយ៉ូតាព្រូស ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតរថយន្តយ៉ាងដំណំ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ជិតភ្លើងស្តុបចំការមន ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រី២នាក់ទៀត បានបេីករថយន្តម៉ាកតូយូ៉តាព្រូស ពណ៌ទុយយោទឹក ពាក់ស្លាកលេខ ភ្នំពេញ 2BH-1804 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពី ជើងទៅត្បូងដោយល្បឿនលឿន ។ លុះបើកមកដល់ចំណុចកេីតហេតុ ដោយសង្ស័យថាអ្នកបេីកបរងងុយដេកងោកមួយភាំងទេីបធ្វើអោយរថយន្តរេចង្កូតទៅបុកនឹងក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តខូចខ្ទេចស្រុញផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ ចំណែកក្បាលថ្មពុះចែកទ្រូងផ្លូវវិញរងការខូចខាតតិចតួចតែប៉ុណ្ណោះ ។
ក្នុងហេតុការណ៍នេះដែរ អ្នកបេីកបររថយន្តនិងអ្នករួមដំណើររងរបួសតិចតួច បានគេចខ្លួនចេញទៅបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ ។
ក្រោយពេលកេីតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងស្ទូចយកទៅរក្សាទុកដេីម្បីរង់ចាំដំណោះស្រាយ ៕
ដោយ៖សុខាសែនជ័យ