ភ្នំពេញៈរថយន្តឡិចស៊ីសRX330 បេីកបត់ឆ្លងផ្លូវជ្រុលទៅបុកនិងម៉ូតូហុងដាឌ្រីមបណ្តាលឲ្យបុរសម្នាក់រងរបួស ។
ហេតុការណ៍នេះដែរបានកេីតឡេីងនៅវេលាម៉ោង៩និ២០នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ចំនុចស្តុបវិទ្យាល័យទួលស្វាយព្រៃ ផ្លូវម៉ៅសេងទុងកែងផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីកម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AI 3556 បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេងទុង ទិសដៅពីត្បូងទៅជេីង លុះមកដល់ចំនុចកេីតហេតុ ដែលជាផ្លូវបំបែកជាបួន ហើយមានភ្លេីងស្តុបអទិភាពម៉ូតូក៍បន្តដំណើរជិះទៅមុខ ហេីយគាប់ជួនពេលនោះ ក៍ស្រាប់តែបុរសម្នាក់ទៀត បានបេីករថយន្តម៉ាកឡិចស៊ីសRX330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AB 2148 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេងទុង ទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា ហើយបួងចង្កូតបត់ឆ្វេងឡើងទៅផ្លូវ១៩៩ ក៍ជ្រុលទៅបុុកនិងម៉ូតូចំពាក់កណ្ដាលបណ្តាលឲ្យដួលរងការខូចខាតម៉ូតូ និងធ្វើឲ្យមនុស្សរបួស ជើងខាងឆ្វេងដេកដួលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីផងដែរ ។
ដោយឡែកខាងរថយន្តវិញ រងការខូចខាតផែ្នកខាងមុខតិចតួច តែភ្លាមៗរថយន្តមិនបានឈប់នោះទេ គឺអ្នកបេីកបរបានរថយន្តយកទៅទុកនៅផ្ទះរបស់ខ្លួន ដោយបន្សល់ទុកស្លាកលេខរថយន្ដនៅកន្លែងកេីតហេតុ ។
ក្រោយពេលកេីតហេតុ ដោយសារតែមិនដោះស្រាយគ្នាបានភ្លាមៗ មធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាដេីម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ