ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីលួច(ទូរស័ព្ទ)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៩:១៨នាទី ត្រង់ចំណុចភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ភូវ កំសល ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច(ទូរស័ព្ទ) កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចហាងជាប់កាហ្វេ អាម៉ូហ្សូ ដីដុះ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១:៥០នាទី នៅចំណុចហាងជាប់កាហ្វេ អាម៉ូហ្សូ ដីដុះ ភូមិតាខ្មៅទី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនរងគ្រោះឈ្មោះ សែម ចាន់ទី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រវល់លក់ដូរ ហើយទុកទូរស័ព្ទ០១គ្រឿង ម៉ាកIPhone 13Pro max ពណ៌ខ្មៅ នៅលើតុបាយ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស បានបន្លំខ្លួនធ្វើជាភ្ញៀវដើរចូលមកក្នុងហាង រូចធ្វើសកម្មភាពលួចទូរស័ព្ទបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ។

បច្ចុប្បន្នទូរស័ព្ទម៉ាក IPhone 13Pro max ពណ៌ខ្មៅ បានប្រគល់ជូនជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះ ភូវ កំសល ប្រគល់ជូនកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖