ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ក្នុងចំណោមបក្ខពួក០៨នាក់ ពាក់ព័ន្ធករណីហិង្សាធ្វេីឱ្យខូចខាតដោយចេតនា (ក្មេងទំនេីង)

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានករណីហិង្សាធ្វេីឱ្យខូចខាតដោយចេតនា០១ករណី នៅចំណុចលេីផ្លូវកៅស៊ូ ស្ថិតនៅភូមិអូរបាក្រងលេី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីរំលងអាធ្រាតថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បង្កឡេីងដោយក្រុមក្មេងទំនេីង១ក្រុម ជិះម៉ូតូចំនួន០៣គ្រឿង មានគ្នាចំនួន០៨នាក់ បានធ្វេីសកម្មភាពយកដុំវាយនិងគប់ទៅលេីម៉ូតូ០១គ្រឿង ម៉ាកហុងដា ពណ៍ស គ្មានលេខ បណ្តាលអោយខូចខាតចំក្បាលម៉ូតូនិងដាច់កាត់តាប៊ូក្រោយ របស់ជនរងគ្រោះឈ្មោះ កែប ខាវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លុះព្រឹកឡេីងជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ នៅវេលាម៉ោង៩ និង១៥នាទីថ្ងៃ.ខែ.ឆ្នាំដដែរ ទទួលបានភ្លាមៗ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចេញបទបញ្ជាឱ្យកម្លាំងជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះស្រាវជ្រាវនិងបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងម៉ូតូចំនួន០៣គ្រឿង មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ឆែម វ៉ាវិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

២.ឈ្មោះ ម៉ម ប៊ុនសេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងភ្លេីង រស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

៣.ឈ្មោះ កៅ វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាងភ្លេីង រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

៤.ឈ្មោះ មុំ ភារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

៥.ឈ្មោះ ប៊ុត វឌ្ឍន:បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកញជេីរបាយដាច ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

៦.ឈ្មោះ ម៉ាត់ គីរីន ភេទប្រុស អាយុ១៨ឆ្នាំ មុខមិនពិតប្រាកដ រស់នៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

និងជនសង្ស័យកំពុងរត់គេចខ្លួនចំនួន០២នាក់។

បចុប្បន្នជនសង្ស័យ សមត្ថកិច្ចឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដេីម្បីចាត់ការតាមនិតិវិធី៕

ដោយ៖តារា

 


ចែករំលែក៖